អគ្គីភ័យឆាបឆេះទីតាំងទិញ-លក់គ្រឿងម៉ាស៊ីនត្រជាក់ ១កន្លែង ស្ថិតក្នុងក្រុមទី៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៨:១០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ មានករណីគ្រោះអគ្គីភ័យឆាបឆេះទីតាំងទិញ-លក់គ្រឿងម៉ាស៊ីនត្រជាក់១កន្លែង ស្ថិតក្នុងក្រុមទី៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

 

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់បទបញ្ជាភ្លាមៗដល់កម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះ មហន្តរាយ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឆឹម ផល្លី នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចេញជួយអន្តរាគមន៍សង្គ្រោះបាញ់ទឹក ពន្លត់ភ្លើងនៅទីតាំងកើតហេតុ។

 

ក្នុងប្រតិបត្តិការសង្គ្រោះនេះ មានការចូលរួមសហការពីមន្រ្តីអាជ្ញាធរមូលដ្ឋានក្រុងព្រះសីហនុ រួមនឹងកម្លាំងសមត្ថកិច្ចចម្រុះពាក់ព័ន្ធក្នុងខេត្ត ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន០៥គ្រឿង ទឹកអស់ ចំនួន០៣ឡាន ក្នុងនោះ រថយន្តពន្លត់អគ្គីភ័យនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន០១គ្រឿង ទឹកអស់ ០១ឡាន រថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន០២គ្រឿង ទឹកអស់ ០១ឡាន រថយន្តពន្លត់អគ្គីភ័យ៩១១ ចំនួន០១គ្រឿង អស់ទឹក០១ឡាន បានគ្រប់គ្រងស្ថានការណ៍បាញ់ទឹកពន្លត់ភ្លើងរលត់ទាំងស្រុង ។

 

ចំពោះករណីខាងលើ មិនបង្កឱ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

ដោយ៖ សុរិយា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print