លោក Mancini ត្រឡប់មកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីវិញ ចំណែក លោក Ranieri ត្រូវបានតែងតាំងជានាយកបច្ចេកទេស

ចែករំលែក៖

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី លោក Roberto Mancini នឹងវិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីជាលើកទីពីរ។ ចំណែកលោក Claudio Ranieri ត្រូវបានតែងតាំងជានាយកបច្ចេកទេស (Technical Director) របស់សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC)។ នេះបើតាមការប្រកាសរបស់ប្រធាន FIGC លោក Giovanni Malagò កាលពីថ្ងៃអង្គារ។

Mancini នឹងមកជំនួសលោក Gennaro Gattuso ដែលបានចាកចេញពីតំណែងកាលពីខែមេសា បន្ទាប់ពីអ៊ីតាលីចាញ់ បូស្ន៊ី និងហឺហ្សេហ្គូវីណា ក្នុងការប្រកួតជម្រុះ World Cup។ បរាជ័យនោះធ្វើឱ្យអ៊ីតាលីខកខានឡើងទៅលេង World Cup 3 លើកជាប់គ្នា ទោះបីជាពួកគេជាក្រុមជើងឯកពិភពលោក 4 សម័យក៏ដោយ។

លោក Malagò បានប្រកាសការតែងតាំងនេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធ។

លោកបាននិយាយថា៖ “Mancini គឺជាគ្រូបង្វឹកថ្មី។ ខ្ញុំជឿថា Roberto Mancini គឺជាបុគ្គលដែលស័ក្តិសមបំផុតសម្រាប់តំណែងនេះ។”

Mancini និងស្នាដៃកន្លងមក

Mancini វ័យ 61 ឆ្នាំ ធ្លាប់ដឹកនាំអ៊ីតាលីឈ្នះពាន Euro 2020 (ប្រកួតនៅឆ្នាំ 2021)។

ក្នុងអាណត្តិដំបូង លោកដឹកនាំអ៊ីតាលីសរុប 58 ប្រកួត។

នៅកម្រិតក្លិប លោកធ្លាប់ដឹកនាំ៖
Inter Milan
Fiorentina
Manchester City
ជាមួយ Manchester City លោកបានដឹកនាំក្លិបឈ្នះជើងឯក Premier League 2011-12 ដែលជាជើងឯកលើកដំបូងរបស់ក្លិបក្នុងយុគសម័យ Premier League។

Maldini និង Leonardo លាលែង

ការតែងតាំងនេះកើតឡើងបន្ទាប់ពី Paolo Maldini និង Leonardo បានលាលែងពីតួនាទីនៅ FIGC កាលពីថ្ងៃចន្ទ។

បេក្ខជនដែលពួកគេគាំទ្រគឺ Andrea Pirlo មិនអាចទទួលតំណែងបាន ដោយសារតែមានភាពចម្រូងចម្រាសពាក់ព័ន្ធនឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុនភ្នាល់របស់រុស្ស៊ី។

មុននេះ Pep Guardiola ដែលជាជម្រើសទីមួយរបស់ FIGC ក៏បានបដិសេធការងារនេះផងដែរ។

Ranieri ជានាយកបច្ចេកទេសថ្មី
Claudio Ranieri វ័យ 74 ឆ្នាំ នឹងចូលកាន់តំណែងជានាយកបច្ចេកទេស ជំនួសលោក Maldini។

Ranieri មានកេរ្តិ៍ឈ្មោះល្បីល្បាញបន្ទាប់ពីដឹកនាំ Leicester City ឈ្នះជើងឯក Premier League ដ៏ភ្ញាក់ផ្អើលក្នុងរដូវកាល 2015-16។

នៅតួនាទីថ្មី លោកនឹងទទួលខុសត្រូវលើការគ្រប់គ្រងផ្នែកបច្ចេកទេស និងការអភិវឌ្ឍបាល់ទាត់កម្រិតខ្ពស់របស់ក្រុមជម្រើសជាតិអ៊ីតាលីគ្រប់កម្រិត។

...

លោក Malagò បានបន្ថែមថា៖
“ខ្ញុំត្រូវការមនុស្សម្នាក់ដែលអាចចែករំលែកការសម្រេចចិត្តក្នុងការជ្រើសរើសគ្រូបង្វឹកជាមួយខ្ញុំ។ ដូច្នេះ ថ្ងៃនេះ អ៊ីតាលីមានទាំងគ្រូបង្វឹកថ្មី និងនាយកបច្ចេកទេសថ្មី៕”

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print