សម្តេចធិបតី ៖ ហេតុអ្វីបានជារាជរដ្ឋាភិបាលចាត់ទុកការវាស់វែង និងចុះបញ្ជីដីធ្លី ជាសេវាចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋ?

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលចាត់ទុកការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ជាសេវាចាំបាច់បំផុត ដែលក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីសម្រេចឱ្យបាននូវការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសមិនមានវិវាទនៅកម្ពុជា។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញប្រគល់បណ្ណដីធ្លីជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

 

នាឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការបញ្ចប់ការវាស់វែង និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជាប្រព័ន្ធនៅខេត្តកណ្ដាល ជួយលុបបំបាត់ភាពមិនច្បាស់លាស់ និងទប់ស្កាត់វិវាទដីធ្លី ហើយព្រមទាំងបើកទំព័រថ្មីនៃការអភិវឌ្ឍ ដោយជួយបង្កើនតម្លៃដីធ្លី សម្រួលការយកឥណទាន និងអាជីវកម្ម ព្រមទាំងធានាសិទ្ធិស្របច្បាប់ សន្តិសុខសង្គម និងការបន្តមរតកជូនប្រជាពលរដ្ឋ។

 

ជាមួយគ្នានោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវឆន្ទៈ និងឧត្តមគតិក្នុងការបម្រើជាតិ និងប្រជាជន ព្រមទាំងការខិតខំកែទម្រង់វិស័យដីធ្លីជាប្រចាំ គឺជាភស្តុតាងស្តែងចេញយ៉ាងច្បាស់ ដើម្បីធានាសុវត្ថិភាពផ្លូវច្បាប់ និងភាពកក់ក្តៅជូនប្រជាពលរដ្ឋលើការកាន់កាប់អចលនទ្រព្យសំដៅរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាសង្គមស៊ីវិល័យ និងសុខសាន្ត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print