សម្តេចធិបតី ៖ តើសង្រ្គាមព្រំដែនរវាងកម្ពុជានិងថៃ ពិតជាធ្វើឱ្យរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដួលរលំមែនដែរឬទេ?

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា មានអ្នកខ្លះបានដាក់ទិសដៅថា សង្រ្គាមព្រំដែននឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាដួលរលំ ជាពិសេសត្រកូលហ៊ុននឹងរបូតអំណាច។

 

ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់បណ្ណដីធ្លីជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចធិបតី បានបញ្ជាក់ថា រឿងនេះមិនត្រឹមត្រូវនោះទេ។ កុំថាឡើយកម្ពុជាបែកបាក់ ព្រោះថា រឿងជាតិនិយមនេះ បានធ្វើឱ្យកម្ពុជាកាន់តែរឹងមាំជាមួយនឹងរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បញ្ហាដែលកើតមានបានជំរុញឱ្យយើងមានកម្លាំងចិត្ដ ធ្វើការវះកាត់ និងដាក់ចេញវិធានការមុតស្រួចហើយធ្វើជាក់ស្ដែង បើទោះបីជាប្រឈមនឹងបញ្ហាខ្លះក៏ដោយ ប៉ុន្ដែយើងត្រូវតែធ្វើដើម្បីជាតិយើងរឹងមាំ ដើម្បីកូនខ្មែរជំនាន់ក្រោយៗទៀតកាន់តែរឹងមាំ ពីមួយអាណត្ដិទៅមួយអាណត្ដិកាន់តែរីកចម្រើននៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ នេះជាការប្ដេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print