ខេត្តកំពង់ស្ដឺ ÷ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ពេលបើកម៉ូតូឌុបគ្នា បត់ឆ្លងផ្លូវចូលរថយន្តនៅតាមផ្លូវជាតិលេខ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅវេលាម៉ោងក១២៖៥០នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង១២និង៥០នាទី។
វីដេអូគ្រោះថ្នាក់ដ៏រន្ធត់នេះ ត្រូវបានគេចែកចាយព្រោង ព្រាតតាមបណ្តាញសង្គម ដោយគេមិនបន្ទោសអ្នកបើកឡាននោះឡើយ ពោលនាំគ្នាសំដៅកំហុសទៅរកជនរងគ្រោះដែលស្លាប់នោះ។
រថយន្តដែលជួបហេតុការណ៍គ្រោះថ្នាក់នេះម៉ាក NISSAN ពណ៌ត្រេអ៉ី ពាក់ផ្លាកលេខ កំពង់ស្ពឺ3A- 6227។ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដោយសារភ័យពេក ក៏រត់គេចខ្លួនចេញពីកន្លែងកើតហេតុតែម្តង។
រថយន្តបានបើកបរពីលិចទៅកើត មកដល់ចំណុចខាងលើ ហើយម៉ូតូ១គ្រឿង ម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1H-2210 ដោយសារអ្នកបើកម៉ូតូបានបត់ឆ្លងផ្លូវ។
អ្នកបើកបរម៉ូតូឈ្មោះ ស៊ឺ ស៊ីថា អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងសន្តី ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ និងអ្នកជិះក្រោយឈ្មោះ មាត សុក អាយុ៤៣ឆ្នាំ រស់នៅភូមិគោគសំរេច ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ចំពោះវត្ថុតាងទាំង២គ្រឿង នគរបាលយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង ចាត់ការតាមនីតិវិធី។
សម្រាប់ករណីនេះ អ្នកបើកឡានមិនត្រូវបានឃាត់ខ្លួននោះឡើយដោយសារបើកបរលើគន្លងត្រូវរបស់ខ្លួន ហើយសម្រាប់រថយន្តគួរប្រគល់ជូនម្ចាស់វិញផងដែរ។ តែយ៉ាងក៏ដោយយើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពទាំង២នាក់ និងសូមឲ្យដួងវិញ្ញាណក្ខន្ធបានទៅកាន់សុខគិតភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សុរិយា










