អាជ្ញាធរត្រៀមអនុវត្តវិធានការក្តៅរឹតបន្តឹងច្បាប់ឡើងវិញ នៅខេត្ត-រាជធានីចំនួន៥ ចាប់ពីដើមខែកញ្ញានេះ! 

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទសូមគោរពជម្រាបជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី នាយក- រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានខិតខំបំពេញ ភារកិច្ចរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកទទួលបានលទ្ធផលល្អប្រសើរ ដោយសម្រេចបានកាត់បន្ថយអត្រាស្លាប់ ២០២៥ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន៥%ជារៀងរាល់ឆ្នាំក្នុងរយៈពេល៣ឆ្នាំបន្តបន្ទាប់គិតពីឆ្នាំ២០២៣ដល់ឆ្នាំស្របតាមផែនការទសវត្សសុវត្ថិភាពចរាចរណ៍ឆ្នាំ២០២១-២០៣០ របស់អង្គការសហប្រជាជាតិ។

 

ក្នុងឆមាសទី១ ឆ្នាំ២០២៦ កន្លងទៅនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តអនុវត្ត ផែនការសកម្មភាពយ៉ាងសកម្ម ក្នុងនោះបានជំរុញការអប់រំផ្សព្វផ្សាយច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ ការកែលម្អ បរិស្ថានផ្លូវថ្នល់ ការគ្រប់គ្រងលក្ខណៈបច្ចេកទេសយានយន្ត ការចាប់ផ្តើមអនុវត្តកែប្រែរថយន្តដឹកកម្មករពីឈរមក អង្គុយ ការសាងសង់សួនសុវត្ថិភាពចរាចរណ៍តាមសាលារៀន។ល។ ប៉ុន្តែក្នុងឱកាសផ្អាកការរឹតបន្តឹងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានកើនឡើងគួរឱ្យកត់សម្គាល់។ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានកំណើន ២១៣លើក ស្មើ២០% (១២៧៩លើក លើ ១០៦៦លើក) ចំនួនអ្នកស្លាប់មានកំណើន ៧៩នាក់ ស្មើ១១% (៧៧៣នាក់ លើ ៦៩៤នាក់) និងចំនួនអ្នក របួសមានកំណើន ៤៦៨ នាក់ ស្មើ៣២% (១ ៩៤៤នាក់ លើ ១ ៤៧៦នាក់)។

 

គ្រោះថ្នាក់ទាំងនេះ បានកើតឡើង ដោយមូលហេតុ ការបើកបរក្នុងល្បឿនលឿន៤៦% ការមិនគោរពសិទ្ធិអាទិភាព ២២% ការមិនប្រកាន់ស្តាំ១២% ការវ៉ាជែង៧% ការបត់មិនប្រយ័ត្នចំនួន៦% ការបើកបរក្នុងស្ថានភាពស្រវឹង៤% ការមិនគោរពសញ្ញាចរាចរណ៍ ២% និងកត្តាយាន១%។ គ្រោះថ្នាក់កើតឡើងច្រើន នៅរាជធានីភ្នំពេញចំនួន ៤៦១លើក ខេត្តព្រះសីហនុចំនួន ៩២លើក ខេត្តកណ្តាលចំនួន ៧៥លើក ខេត្តកំពង់ស្ពឺចំនួន ៥៧លើក និងខេត្តស្វាយរៀងចំនួន ៥៥លើក។ ភាគច្រើន លើសលប់នៃការបង្កគ្រោះថ្នាក់ គឺបណ្តាលពីកត្តាអ្នកបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែស ដែលអាច បញ្ជាក់បានថា ស្មារតីអ្នកបើកបរ ខ្លាចនគរបាល ជាងខ្លាចច្បាប់។

 

ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អត្រាស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិ រួមចំណែក ជំរុញការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកគោរពស្នើសុំគោលការណ៍អនុញ្ញាតចាត់វិធានការ ដូចខាងក្រោម៖

 

១.ស្នើសុំអនុវត្តវិធានការរឹតបន្ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ បន្ទាប់ពីបានផ្អាកដោយសារស្ថានការណ៍សង្គ្រាមតាមព្រំដែន និងវិបត្តិសេដ្ឋកិច្ចសកលដោយសង្គ្រាមនៅមជ្ឈឹមបូព៌ា។

...

 

២.ការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនឹងអនុវត្តតែនៅភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ផ្តោតលើអំពើល្មើសដែលបង្កគ្រោះថ្នាក់ រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើង ស្តុប និងការដឹកជញ្ជូនទំនិញសំពីងសំពោង៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print