Ajax ប្រកាសការទិញបានខ្សែបម្រើប្រយុទ្ធ Julian Brandt ដ៏គួរឱ្យភ្ញាក់ផ្អើល

ចែករំលែក៖

ក្លិប Ajax Amsterdam បានប្រកាសជាផ្លូវការពីការចុះហត្ថលេខានាំយកខ្សែបម្រើ និងប្រយុទ្ធស្លាបជនជាតិអាល្លឺម៉ង់ Julian Brandt ក្នុងការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើល។

Brandt វ័យ 30 ឆ្នាំ បានផ្ទេរមក Ajax ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Borussia Dortmund បានផុតកំណត់កាលពីខែមិថុនា។ កីឡាករដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ 48 ប្រកួត រូបនេះ បានចុះកិច្ចសន្យារយៈពេល 3 ឆ្នាំ ជាមួយក្លិបពីទីក្រុង Amsterdamប្រទេសហូឡង់។

ការផ្ទេរនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ខណៈមនុស្សភាគច្រើនកំពុងរង់ចាំការមកដល់របស់អ្នកចាំទី Marc-André ter Stegen ពី ក្លិបFC Barcelonaផងដែរ។

នាយកបច្ចេកទេសរបស់ Ajax លោក Jordi Cruyff បាននិយាយថា៖
“Julian បានជ្រើសរើស Ajax ហើយយើងពិតជារីករាយខ្លាំងណាស់។ យើងបានពិភាក្សាជាមួយគាត់អស់រយៈពេលជាច្រើនខែ ហើយទោះបីគាត់មានឱកាសចូលរួមជាមួយក្លិបផ្សេងៗក៏ដោយ ក៏គាត់បានជ្រើសរើស Ajax។ គាត់ជាកីឡាករអន្តរជាតិដ៏មានគុណភាព មានបទពិសោធន៍ និងមានផ្នត់គំនិតល្អ។ ខ្ញុំជឿជាក់ថា គាត់នឹងបន្ថែមគុណភាពដល់ក្រុមយើង។”

Brandt បានផ្ទេរពី Bayer Leverkusen ទៅ Borussia Dortmund ក្នុងឆ្នាំ 2019 ហើយបានបង្ហាញខ្លួនសរុប 307 ប្រកួត គ្រប់កម្មវិធី ប្រកួត រកបាន 57 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន 65 ដង។

ក្នុងរដូវកាលមុន គាត់បានលេង 41 ប្រកួត ឱ្យ Dortmund ដោយស៊ុតបញ្ចូលទី 11 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន 4 ដង។

Brandt គឺជាកីឡាករថ្មីទី 5 ដែល Ajax នាំចូលក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ មុននេះ Ajax បានចុះកិច្ចសន្យាជាមួយ Daley Blind, Caio Henrique, Marcos Leonardo និង Tolu Arokodare។

Ajax ទើបបញ្ចប់រដូវកាលមុនក្នុងចំណាត់ថ្នាក់លេខ 5 នៃក្របខណ្ឌ Eredivisie ដោយមាន 63 ពិន្ទុ ដែលជាលទ្ធផលអាក្រក់បំផុតរួមគ្នារបស់ក្លិបចាប់តាំងពីឆ្នាំ 1963 ហើយបានឡើងទៅវគ្គជម្រុះ UEFA Conference League តាមរយៈការប្រកួត Play-off។

...

កាលពីខែមិថុនា Ajax បានតែងតាំងអតីតគ្រូបង្វឹក Girona លោក Michel ជាគ្រូបង្វឹកថ្មី ហើយបច្ចុប្បន្នក្រុមបានឡើងទៅជុំទី 3 នៃវគ្គជម្រុះ UEFA Conference League បន្ទាប់ពីយកឈ្នះក្លិប Vojvodina Novi Sad របស់ស៊ែប៊ី ដោយលទ្ធផលសរុប 8-2៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print