ឃើញឪពុកមាត្រូវអគ្គិសនីឆក់ធ្លាក់ពីលើរន្ទា ក្មួយស្ទុះទៅត្រកងជួយ ក៏ត្រូវចរន្តភ្លើងឆក់ស្លាប់ទាំង២នាក់

ចែករំលែក៖

ខេត្តកំពត ៖ មាន​ករណី​ឆ្លង​ចរន្ត​អគ្គី​ស​នី​បណ្តាល​ឲ្យ​ឆក់​កម្មករ​សំណង់​ពីរ​នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ​ម័​ខណ​: មេជាង​កំពុង​រៀប​ឥដ្ឋ​ជាន់​លើ​ច​ន្ទា​ដែក​ដោយ​ពុំ​បាន​ប្រុង​ប្រ​យ​ត្ន័​ដែល​មាន​ខ្សែភ្លើង​នៅ​កកិត​ក្រោម​ច​ន្ទា​ដែក​នោះ បណ្តាល​ឲ្យ​ឆក់​តែ​ម្តង​។ ហេតុ​ការ​ណ៍ខាងលើ​បាន​កើត ឡើង​-​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​១១ និង​៥០​នាទី​ថ្ងៃត្រង់ នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង​ស្ថិត​ក្នុង​អូ​តូ​វ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។

នាយប៉ុស្តិ៍​រដ្ឋបាល​អណ្តូង​ខ្មែរ​បាន​ឲ្យដឹងថា ក្រោយ​ពី​មាន​កើតហេតុ​ភ្លាម​ៗ​កំលាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ទទួល​
ព​ត៌មាន​ពី​​ឈ្មោះ ម៉េ​ង ប៊ុ​ន​ឆាយ ភេទ​ស្រី អាយុ​១៥​ឆ្នាំ​ជា​កូន​ម្ចាស់ផ្ទះ​ឈ្មោះ​ម៉ៅ​ប៉ោក ជា​ឪពុក​បាន​រាយ​ការ​ណ៍ ថា​:​មាន​ករណី​មនុស្ស​ស្លាប់​២​នាក់​(​ដោយ​ឆក់​ខ្សែរ​ភ្លើង​)​នៅផ្ទះ​របស់​ខ្លួន ដែល​ឪពុក​ម្តាយ​ខ្លួន​មិន​បាន​នៅផ្ទះ​ទេ គាត់​ទៅ​ចំការ​ទាំង​ពីរ​នាក់​។

ក្រោយ​ទទួល​បាន​ព​ត៌​មានកំ​លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ដោយ​យក​ខ្សែ​ហ៊ុម​​ព​ទ្ធ័​និង​រាយការណ៍​ទៅ​កំលាំង​សមត្ថកិច្ច​ដើម្បី​មក​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​សាកសព​។

ក្រោយ​ពី​ការ​ពិនិត្យ​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋាន​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​មេជាង​បាន​ឡើង​ជាន់​លើ​រ​ន្ទា​ដែក​រៀប​ឥដ្ឋ​នៅ​ក្រោម​ជ​ន្ទា​មាន​ខ្សែភ្លើង​មួ​យស​រ​សៃ​នៅ​អែប​រ​ន្ទា​ផង ​រីឯ​កូនជាង​ម្នាក់​នៅ​ក្រោម​អ្នក​ជញ្ជូន​ឥដ្ឋ ពេល​កំពុង​រៀប ដែក​រន្ទា​ កកិត​ខ្សែភ្លើង​ក៏​មានមុខ​តំណរ​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ធ្លាក់​មក​ដី ពេល​ឃើញ​ពូ​ជា​មេជាង​ធ្លាក់​មក​ដី​កូនជាង​ត្រូវជា​ក្មួយ​បាន​ទៅ​ត្រកង​ពូ​ក៏​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​ទាំង​ពីរ​នាក់​នៅ​និង​កន្លែង​រៀប​ឥដ្ឋ​តែ​ម្តង​ទៅ​។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា​ ម្ចាស់ផ្ទះ​កំពុង​សាងសង់​នេះ​មានឈ្មោះ ម៉ៅ ប៉ោក ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្ថិត​នៅ​ភូមិ​អូ​រតូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។

សាកសព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ឪពុកមា​និង​ក្មួយ ​រួមមាន​ឈ្មោះ អឿ​ន សា​វី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​(​មេជាង​)​ត្រូវជា​ពូ​រស់នៅ​ភូមិ អូ​រតូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត និង​​ឈ្មោះ រស់ ភា​រុន ភេទ​ប្រុស អាយុ ១៥​ឆ្នាំ (​កូនជាង​)​ត្រូវជា​ក្មួយ​រស់ នៅ​ភូមិ អូ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។

ក្រោយ​ពី​កម្លាំង​ជំនាញ​ធ្វើកោសល​វិ​ច្ច័​យ រួច​ក៏​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ជូន​ក្រុម​គ្រួសារ​សាច់ញ្ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print