ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលស្រុកព្រៃនប់បានឲ្យដឹងនៅថ្ងៃទី០៣ខែសីហានេះថា កាលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៤០នាទីយប់ នៅចំណុចរោងចក្រកាប់គោ ស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអំពើលួច កាត់ខ្សែភ្លើង មួយកើតឡើងបង្កដោយជនសង្ស័យ១ក្រុមកំពុងធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើង ហើយត្រូវបានសន្តិសុខយាមឃើញ ក៏បានរាយការណ៍មកសមត្ថកិច្ច ។
ក្រោយពីទទួលព័ត៌មាននេះភ្លាម ដោយមានការចង្អុល បង្ហាញពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នឹងដឹកនាំបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាចុះអន្តរាគមន៍និង ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់រួមមាន៖
១-ឈ្មោះឌន ឌៀវ ភេទប្រុ ស អាយុ១៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២+ឈ្មោះសាន្ត បូស៊ីមភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៣-ឈ្មោះ សុខខន ពិសិទ្ធ ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៤-ឈ្មោះព្រំ ប៊ុណ្ណា ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៥-ឈ្មោះចិន្តា មករា ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន២គ្រឿង ទូរស័ព្ទចំនួន៤គ្រឿងនិងកន្ត្រៃកាត់ខ្សែភ្លើងចំនួន០១ និងខ្សែភ្លើងមួយចំនួន។
ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










