ខេត្តកំពង់ស្ពឺ÷ អនុវត្តតាមការដឹកនាំបញ្ជា ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ទោ សាវ សុភក្តី អធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៤និង៥៥នាទី នៅចំណុចភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ មានករណីចោរកម្មលួចឡានបែន មួយកើតឡើងដែលបង្កឡើង ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ចូលលួចបើកឡាន០១គ្រឿង ម៉ាកNISSAN ពណ៌ស ដែលជនរងគ្រោះបានទុកឡាននៅខាងជើងផ្ទះ ។ ចោរបានបើកចេញទៅសំដៅផ្លូវជាតិលេខ៥១បាត់ទៅ។ ក្រោយកើតហេតុ ជនសង្ស័យខាងលើបានបន្សល់ទុកវត្ថុតាងនៅនិងកន្លែងកើតហេតុរួមមាន ម៉ូតូ០១គ្រឿង កន្ត្រៃ ០១ដើម កាំបិត០១ដើម និងដែកជ្រុង០១ដើម ។
ជនរងគ្រោះម្ចាស់រថយន្ត ឈ្មោះ សុខ វិថី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិរោងដំរី ឃុំភ្នំតូច ។
ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២ វេលាម៉ោង១០និង៣០នាទី បានស្រាវជ្រាវនិងកំណត់មុខសញ្ញាបាន០១នាក់ ឈ្មោះ ថា គើវ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចាអោក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរ ហើយបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្ម លួចយកឡានបែនខាងលើ បើកចេញសំដៅឡើងទៅលើផ្លូវជាតិលេខ៥១ ហើយបើកក្នុងទិសដៅពីត្បូងទៅជើង។ពេលបើកមកដល់ចំណុចភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ក៏បានបើកបុករះម៉ូតូចូលទៅក្នុងផ្ទះរបស់គេ ហើយបានចុះពីលើឡានរត់គេចខ្លួន។
ចំពោះជនសង្ស័យខាងលើជាមនុស្សប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។
វត្ថុតាងដកហូត: ម៉ូតូ០១គ្រឿងម៉ាកPGX POPZ ពណ៌ស,កន្ត្រៃ០១ដើម,កាំបិត០១ដើម,ដែកជ្រុង០១ដើម ។
ករណីនេះកម្លាំងជំនាញកំពុងសាកសួរ កសាងសំណុំ រឿងតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុរិយា










