ជនជាតិចិនបើករថយន្តម៉ាកKIAមួយគ្រឿងបត់ឆ្លងផ្លូវ ត្រូវម៉ូតូ scoopy មួយគ្រឿងបុកពីចំហៀងដួលបោកទៅថ្នល់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗខណៈរូបគេជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកនិងរថយន្ត។

ហេតុការណ៍នេះកើតឡើង វេលាម៉ោង ២និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៦ នៅត្រង់ចំណុចស្តុបព្រលានចាស់ពោធិចិនតុងតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវ១០៥K ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន១គ្រឿងKIA ពាក់ស្លាកលេខភ្នំពេញ2AY-0703 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីលុះមកដល់ចំណុចកើតកើតហេតុអ្នកបើកបរបានបត់ឆ្លងផ្លូវ ស្រាប់តែមានត្ម៉ូតូ scoopy មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1LW-4915 បើកបរដោយបុរសម្នាក់(ជនរងគ្រោះ) ចាប់ហ្វាំងមិនទាន់ក៏ទៅបុករថយន្តខាងលើត្រូវពីចំហៀងបណ្តាលឲ្យដួលបោកទៅថ្នល់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែម្តង។

...

ក្រោយកើតហេតុអ្នកបើកបររថយន្តជនជាតិចិនត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print