ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនដោយសង្ស័យថាជាចោរលួចម៉ាស៊ីនត្រជាក់នៅកន្លែងអគារបិទសៀលរបស់ក្រុមហ៊ុនចិនមួយកន្លែងនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នៅព្រឹកវេលាម៉ោង6និង15នាទីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។
សមត្ថកិច្ចបន្តថាៈ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់បានដឹកនាំកម្លាំងចុះល្បាតនៅក្រោយអគារចិនសូន្យ1បានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចយកម៉ាស៊ីនត្រជាក់ចំនួន6គ្រឿងនិងកន្ទុយក្រោយចំនួន២។
ក្រោយពីឃើញសកម្មភាពខាងលើកងកម្លាំងចុះល្បាតបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះនៅ ញ៉ាញ់ (ហៅក្រៅង៉ក់) ភេទប្រុស អាយុ37ឆ្នាំ រស់នៅក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ស្រុកអូរជ្រៅ។
សមត្ថកិច្ចបន្តថាៈ ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត៕
...
ដោយ៖ វណ្ណា










