Update: ម្ចាស់រថយន្តបង្កបណ្ដាលឲ្យស្លាប់០១នាក់និងរងរបួស ស្រាល៤នាក់ចូលខ្លួនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលហើយ

ចែករំលែក៖

ខេត្តកណ្តាល÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណមេត្តាជ្រាប ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត បុកជាមួយ ម៉ូតូសណ្ដោងរឺម៉ក បណ្ដាលឲ្យ(ស្លាប់០១នាក់ស្រី) និងរងរបួសស្រាលចំនួន០៤នាក់ (ស្រី០៣នាក់) កើតហេតុកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង២០នាទី នៅចំណុចខាងមុខហាង 168 លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ម្ចាស់រថយន្តបង្កបានចូលខ្លួនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហើយ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី។

គួរបញ្ជាក់ដែរថា ការខូចខាត៖ ម៉ូតូសណ្ដោងរឺម៉ក ០១គ្រឿង (ធ្ងន់) និងរថយន្ត ០១គ្រឿង (ធ្ងន់) ម៉ាក MERCEDES BENZ S500 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា JEC.SENG។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការសាកសួរជុំវិញកន្លែងកើតហេតុ ធ្វើកំណត់ហេតុដកហូតមធ្យោបាយពាក់ព័ន្ធមករក្សាទុកនៅអធិការនគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំណែករថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុទេ បន្តបើកមកដល់មុខកីឡដ្ឋានបាល់ទាត់ខេត្តកណ្តាល រួចចតរថយន្តហើយគេចខ្លួន។

ចំពោះមូលហេតុបឋមករណីខាងលើ បណ្ដាលមកពី:
-អ្នកបើកបររថយន្តបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យទៅបុកជាមួយម៉ូតូសណ្ដោងរឺម៉កបើកបរមានទិសដៅផ្ទុយគ្នា និងបានបើករថយន្តគេចចេញពីកន្លែងកើតហេតុ។

អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាបតាមការគួរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print