ខេត្តកំពង់ស្ពឺ÷ដោយអនុវត្តតាមការដឹកនាំបញ្ជា ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ទោ សាវ សុភក្តី អធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១២:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាតនៅចំណុចព្រៃខាងកើតភូមិចាអោក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បានឃើញមុខសញ្ញាសង្ស័យចំនួន ០៣ នាក់ :
១. ឈ្មោះ ចន នីន ហៅអាតឿ ភេទប្រុស អាយុ ២៧ ឆ្នាំ
២. ឈ្មោះ ចន បញ្ញា ភេទប្រុស អាយុ ៣២ ឆ្នាំទាំងពីរនាក់រស់នៅភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ
៣. ឈ្មោះ ហម ភ័ក្រ ហៅ ម៉ាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ ភូមិព្រៃព្រាល ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចបានឃាត់ និង ត្រួតពិនិត្យឆែកឆេររកឃេីញ ៖
ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ០៣ កញ្ចាប់,ទូរស័ព្ទដៃចំនួន ០៣ គ្រឿង,ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាសច្នៃគ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដើម្បីកសាងសាណុំរឿងនិងចាត់ការតាមនីតិវិធីបន្ត៕











