រតនគិរី ៖ លោក លី ធុជ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តរួមគ្នាអនុវត្តនូវស្មារតី ជម្រះអតីតកាល ការពារអនាគតបន្តស្វែង រកមុនពេលគ្រោះថ្នាក់ដោយសារមីន បង្កផលប៉ះពាល់ដល់ប្រជាជន ។ លោកទេសរដ្ឋមន្ដ្រី លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំជាមួយ មន្ដ្រី ពាក់ព័ន្ធស្តីពីការផ្សារភ្ជាប់សកម្មភាពមីនជាមួយ ការអភិវឌ្ឍ ក្នុង ខេត្តរតនគិរី កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្ដ ។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានជំរុញនិងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ បន្តរួមគ្នាអនុវត្តនូវស្មារតីជម្រះអតីតកាល ការពារអនាគត ដោយបន្តស្វែងរក និងកម្ចាត់គ្រោះថ្នាក់ដែលលាក់បំបាំង មុនពេលគ្រោះថ្នាក់ទាំងនោះបង្កផលប៉ះពាល់ដល់ប្រជាជន ព្រមទាំងប្រែក្លាយចម្ការមីន ទៅជាវាលសន្តិភាព វាលស្រែប្រកបដោយសុវត្ថិភាព ជាប្រភពនៃក្តីសង្ឃឹម និងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ។
លោក លី ធុជ បានបញ្ជាក់ថា សកម្មភាពមីន គឺជាបេសកកម្មមនុស្សធម៌ដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិ ស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់គោលដៅច្បាស់លាស់តាមរយៈ គោលន យោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ដើម្បីឆ្ពោះទៅកាន់កម្ពុជាគ្មានផលប៉ះពាល់ពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ហើយមិនមានជនរងគ្រោះដោយសារមីនណាម្នាក់ ត្រូវបានទុកចោលឡើយ ។
តំណាងឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក លី ធុជ បានអរគុណចំពោះប្រទេសម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន សប្បុរសជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រយ៉ាងសកម្មដល់បេសកកម្មមនុស្សធម៌នៃសកម្មភាពមីននៅកម្ពុជា ។ការគាំទ្រទាំងនេះបានរួមចំណែកសំខាន់ក្នុងការកាត់បន្ថយគ្រោះ ថ្នាក់មីន លើកកម្ពស់សុវត្ថិភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធ្វើឱ្យប្រជាពលរដ្ឋអាចរស់នៅប្រកបដោយសុខសាន្ត និងក្តីសង្ឃឹមសម្រាប់អនាគត៕ ដោយ សំរិត










