ចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ធ្វើឡើងវិញ តែនៅភូមិសាស្រ្តភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង 

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឯកភាពការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តាមសំណើរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

 

សូមបញ្ជាក់ជូនថា ៖ តែការអនុវត្តច្បាប់ចរាចរណ៍នេះ ធ្វើឡើងតែនៅភូមិសាស្រ្តភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង ដែលចាត់ទុកថា សំបូរគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

 

ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ផ្តោតលើការបើកហួសល្បឿនកំណត់ បើកបរស្រវឹង ដឹកសំពីងសំពោង និងមិនគោរពភ្លើងសញ្ញាជាដើម។ គាំឱ្យមានការអនុវត្តច្បាប់ចរាចរណ៍ធ្វើឡើងវិញ ។

រម្លឹកថា ៖ សម្តេច ហ៊ុន ម៉ាណែត ឯកភាពឱ្យក្រសួងមហាផ្ទៃ ចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា តទៅ នៅរាជធានី-ខេត្តដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។ នេះបើតាមការបញ្ជាក់របស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print