ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែតអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យ លាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យ លាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន ៤.០០១នាក់និងសម្ពោធ អគារសិក្សា ចំណត និងការិយាល័យ កម្ពស់៦ជាន់ ក្នុងបរិវេណសាកលវិទ្យាល័យ។ ពិធីនេះនឹងប្រព្រឹត្តិទៅ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

 

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរសរុប ៧៤.៣៣៧នាក់ (នារី ៣០.៣៧៤ នាក់ ត្រូវជា ៤០,៨៥ ភាគរយ) ក្នុងនោះនិស្សិតបរទេសមានចំនួន ២៦៨នាក់ (នារី ១២១នាក់ ត្រូវជា៤៤,៣៥ភាគរយ)។ និស្សិតជ័យលាភីទាំងនោះកំពុងបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ វិស័យ ឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងខ្លះទៀតកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។

 

បច្ចុប្បន្ននេះ សាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្ត្រី បុគ្គលិក សាស្ត្រាចារ្យ ក្របខណ្ឌ និងជាប់កិច្ចសន្យាជាតិ-អន្តរជាតិសរុប ៧៣៣នាក់ (នារី ១៩៤នាក់ ត្រូវជា ២៦,៤៦ ភាគរយ) និងមាននិស្សិតកំពុងបណ្តុះបណ្តាលសរុប ២០ ០១៦នាក់ (នារី ១១ ២១២នាក់ ត្រូវជា ៥៦,០១ ភាគរយ) ក្នុងនោះមាននិស្សិតបរទេសចំនួន ៩៣នាក់ (នារី ៥៩នាក់) ដែលរួមមាន ជនជាតិបារាំង ៤៥ នាក់(នារី ៣២នាក់) អេស្បាញ១នាក់(ជានារី) កាតេម៉ាឡា ១នាក់(ជាបុរស) កូរ៉េ ១នាក់(ជានារី) ចិន ៦នាក់(ជានារី) វៀតណាម១នាក់(ជានារី) ហៃទី១នាក់(ជានារី) និងឡាវ៣៧នាក់(នារី ១៨ នាក់)។

 

និស្សិតជ័យលាភីដែលនឹងត្រូវទទួលសញ្ញាបត្រពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នាពេល នេះមានចំនួនសរុប ៤.០០១នាក់ (នារី ២.១០៣នាក់ ត្រូវជា ៥២,៥៦ភាគរយ) ក្នុងនោះរួមមាន និស្សិតថ្នាក់បរិញ្ញាបត្រ ៣.២៧៨នាក់ (នារី ១.៨១៣នាក់) និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៧២៣នាក់ (នារី ២៩០នាក់)។

 

ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងនិរន្តរភាព សាកលវិទ្យាល័យបានអនុវត្តយន្តការធានាគុណភាពអប់រំ ជាពិសេសបានពង្រឹងប្រព័ន្ធវាយតម្លៃគុណភាព អប់រំជាប្រចាំដោយអនុវត្តតាមស្តង់ដាធានាគុណភាពអប់រំសម្រាប់គ្រឹះស្ថានឧត្តមសិក្សា និងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យបរទេស នៃបណ្តាប្រទេសមួយចំនួន បាន ចំនួន ៤៥ អនុស្សារណៈនៃការយោគយល់គ្នា ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍និស្សិត មន្ត្រី និង សាស្ត្រាចារ្យលើការសិក្សា ការបង្រៀន ការស្រាវជ្រាវ និងកម្មវិធីបណ្តុះបណ្តាលនានាក្នុងគោល បំណងលើកកម្ពស់គុណភាពអប់រំឲ្យកាន់តែល្អប្រសើរ។

...

 

ចាប់តាំងពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន សាកលវិទ្យាល័យបានបញ្ជូននិស្សិតទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅបរទេស តាមរយៈអាហារូបករណ៍របស់សាកលវិទ្យាល័យ ជាដៃគូនានាបានចំនួន ១.៩៩៣នាក់។ ក្នុងឆ្នាំសិក្សា២០២៥- ២០២៦នេះ សាកលវិទ្យាល័យបាន បញ្ជូននិស្សិតចំនួន ៩៦នាក់ (នារី ៦៤នាក់) ទៅបន្តការសិក្សា ក្នុងនោះថ្នាក់បណ្ឌិតមានចំនួន ៥ នាក់(នារី ៣នាក់) ទៅសិក្សាផ្នែកនីតិសាស្ត្រនៅប្រទេសបារាំង អូស្ត្រាលី អាមេរិក និងថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់មានចំនួន ១៤នាក់ (នារី ១១នាក់) ទៅសិក្សាផ្នែកនីតិសាស្ត្រ និងសេដ្ឋកិច្ចនៅប្រទេស បារាំង អាល្លឺម៉ង់ អង់គ្លេស អាម៉េរិក ញូសីឡេន អូស្ត្រាលី ព្រមទាំងបានបញ្ជូននិស្សិតចូលរួមក្នុងកម្ម វិធីផ្លាស់ប្តូរការសិក្សាចំនួន៧៧នាក់(នារី ៥០នាក់) នៅប្រទេសបារាំង អាម៉េរិក អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ ចិន អេស្ប៉ាញ អ៊ីតាលី តួកគី ជប៉ុន សឹង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print