ផ្ទះគ្រូបង្រៀនម្នាក់ត្រូវអគ្គិភ័យឆេះអស់១ខ្នងទាំងស្រុង ខណៈម្ចាស់ចាក់សោទុកចោល

ចែករំលែក៖

‎ខេត្តសៀមរាប ៖ អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ០១ ខ្នង អស់ទាំងស្រុង ខណៈ ម្ចាស់ផ្ទះចាក់សោទុកចោល បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់អធ្រាត្រ។ ហេតុការណ៍ឆេះផ្ទះពលរដ្ឋនេះកើតឡើងនៅវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចផ្ទះក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងពន្លត់រលត់ទាំងស្រុងទៅវិញនៅម៉ោង១២និង៥០នាទីអធ្រាត្រឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំដដែល។

 

ប្រភពពីសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានប្រាប់ឱ្យដឹងនៅព្រឹក ថ្ងៃទី ៦ ខែ សីហា ឆ្នាំ២០២៦ នេះថា មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នង ទំហំ៥ម៉ែត្រx៥ម៉ែត្រ ថ្មក្រោម.ឈើលើ ដែលមានម្ចាស់ផ្ទះឈ្មោះ  សួរ វ៉ាន់ស៊ី ភេទប្រុស អាយុ ៥៦ ឆ្នាំ មុខរបរគ្រូបង្រៀន មានអាសយដ្ធានសព្វថ្ងៃ ក្នុងភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុង-ខេត្ត សៀមរាប បណ្ដាលឱ្យខូចខាតដូចជា:-ម៉ាស៊ីនត្រជាក់០១គ្រឿង ។ -គ្រែឈើចំនួន០៣។-ទូទឹកកក០១ គ្រឿង ។ -ធុងបាស់ ០១គូ ។ -ខោអាវនិងរបស់ប្រើប្រាស់អស់ មួយចំនួន ។ ករណីភ្លើងឆេះនេះមិន បណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនិងមិនប៉ះពាល់ទ្រព្យសម្បត្តិអ្នកដទៃឡើយ ។

 

ប្រភពបញ្ជាក់ថា បន្ទាប់ពីមានករណី ឆេះផ្ទះពលរដ្ឋនោះ ត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៥គ្រឿង ក្នុងនោះមាន៖ -រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាបចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត ។ -រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្តសៀមរាប ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ។ -រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរអប្សរាចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២ រថយន្ត ។ ‎មូលហេតុ: ទុស្សេខ្សែភ្លើង ព្រោះម្ចាស់ផ្ទះចាក់សោចោល។

 

ករណីភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋ អស់ទាំងស្រុងនៅក្នុងក្រុងសៀមរាប នេះ បើគិតជាទឹកប្រាក់អស់ប្រមាណ ជិត ១០០០០ ដុល្លារ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print