រសៀលនេះ ក្រសួងអប់រំ រៀបចំសន្និសីទសារព័ត៌មាន ស្តីពីដំណើរការប្រឡងបាក់ឌុប

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦»។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាវាគ្មិន ។
ទីកន្លែងអគាររដ្ឋបាលចៅពញាហុកនៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះផ្សាយផ្ទាល់តាមរយៈទំព័របណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia (facebook.com/moeys.gov.kh) ឬ ស្កេនតាម QR Code ខាងក្រោម។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អញ្ជើញចូលរួមដើម្បីយក ព័ត៌មានតាមការគួរ។ ចំពោះព័ត៌មានបន្ថែម ស្តីពីដំណើរការប្រព្រឹត្តទៅនៃសន្និសីទសារព័ត៌មាននេះ សូមទាក់ទង ទូរសព្ទលេខ ០១៧ ៦៤០ ០៥២ / ០៨៧ ៧៤៥ ១៤៥ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print