ឃាត់ខ្លួនបានមួយសំបុក(០៥នាក់) ករណីលួចម៉ូតូ កាន់កាប់អាវុធប្រហារ (ដាវ -កាំបិត) និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ 

ចែករំលែក៖

ខេត្តកណ្តាល ÷ ក្រុមជនសង្ស័យ៥នាក់ករណីលួចម៉ូតូ កាន់កាប់អាវុធប្រហារ ដាវ កាំបិត និងប្រើប្រាស់គ្រឿង ញៀនដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចក្រសោបបានទាំងអស់ ក្រោយបើកការស្រាវជ្រាវតាមប្រម៉ាញ់ទាំងថ្ងៃ ទាំងយប់ អស់រយ:ពេល២៣ថ្ងៃ។ ហេតុការណ៍កើត ឡើងពីវេលាម៉ោង ០៩និង០០នាទីថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៦នៅចំណុច ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងឃាត់ខ្លួនទាំង០៥នាក់នៅថ្ងៃទី០៥ខែសីហាឆ្នាំ២០២៦ ។

 

វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថន មករា ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល សម្ភារ:បាត់បង់ ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1LH – 8279 ។ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅលេង និងឡើងទៅដេកលើផ្ទះមិត្តភគ្រ័ ដែលជាជនសង្ស័យ ឈ្មោះ អាត សង្វាត ដោយទុកម៉ូតូនៅខាងក្រោមផ្ទះ ក៏ត្រូវម្ចាស់ផ្ទះដែលជាមិត្តភក្តិ និងក៏ជាជនសង្ស័យ លួចយកចេញទៅបាត់ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសិត្បូ ដើម្បីជួយអន្តរាគមន៍ ។

 

លោកអធិការបន្តថា ក្រោយទទួលបានពាក្យបណ្តឹងនិងសេចក្តីរាយការណ៍ពីនាយប៉ុស្តិ៍នគរបាលសិត្បូភ្លាម លោកបានបញ្ជាកម្លាំងផ្នែកព្រហ្មទណ្ឌក្រុង សហការជាមួយប៉ុស្តិ៍ចុះប្រតិបត្តិការស្រាវជ្រាវ អស់រយ:ពេល ២៣ថ្ងៃ ពោលគឺនៅវេលាម៉ោង១០និង៥០នាទី ថ្ងៃទី ០៥ខែសីហាឆ្នាំ២០២៦ កម្លាំងបានប្រទះឃើញក្រុម ជនសង្ស័យកំពុងប្រមូលផ្តុំគ្នានៅផ្ទះរបស់ជនសង្ស័យឈ្មោះ អាត សង្វាត សរុបចំនួន០៥នាក់ ភេទប្រុសទាំងអស់ ដែល០៤នាក់មានទីលំនៅក្នុងសង្កាត់សិត្បូ និងម្នាក់នៅសង្កាត់កោះអន្លង់ចិន មានអាយុចន្លោះពី១៦ដល់៣៣ឆ្នាំ វិជ្ជមាននូវសារធាតុញៀន០៣នាក់ ÷

 

០១- ឈ្មោះ អាត សង្វាត (អ្នកលួចម៉ូតូ).០២-ឈ្មោះ អាត សំរឹត . ០៣-ឈ្មោះសាន វិរ: .០៤- ឈ្មោះ អាត ចំរើន .០៥ឈ្មោះ- សៀក ម៉េង ។ ដកហូតវត្ថុតាងរួមមាន : ដាវដែកចំនួន០១ -កាំបិតប៉័ងតោដងដែកចំនួន០១- ទូរសព្ទដៃចំនួនដៃចំនួន០៥គ្រឿង – ម្សៅក្រាមពណ៌ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់តូច ។

 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះនិង កាន់ កាប់អាវុធប្រហារ ខុសច្បាប់ពិតប្រាកដមែន ។

 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print