ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកផែស្ងួតតិចស្រ៊ុនបានរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីចប់ម៉ោងការងារគាត់បានលោតចុះពីគ្រឿងចក្រស្ទូចលេីកអីវ៉ាន់(ឡេវ៉ទ័រ)ហេីយរអិលជេីងដួលចូលក្រោមកង់បណ្តាលឲ្យកិន បង្កការផ្ញាក់ផ្អេីលកាលពីវេលា
ម៉ោង១២និង៣០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ នៅតាមផែស្ងួតតិចស្រុន ផ្លូវវិមានឈ្នះ ឈ្នះ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ នួន និមល ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសបាក់ជេីងខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិកោះកុក ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានអង្គុយលេងជាមួយក្រុមការងារបេីកគ្រឿងចក្រស្ទូចលេីកអីវ៉ាន់(ឡេវ៉ទ័រ) ពេលនោះតៃកុងក៏បានបេីកយកទៅទុកដោយចប់ម៉ោងការងារ ជនរងគ្រោះក៏បានលោតចុះស្រាប់តែរអិលជេីងដួលចូលក្រោមកង់គ្រឿងចក្រកិនបណ្តាលឲ្យបែកជេីងខាងឆ្វេង។
ក្រោយកេីតហេតុក្រុមការងារក៏បានស្នេីសុំរថយន្តសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ដេីម្បីបញ្ជូនទៅមន្ទីរពេទ្យ៕
ដោយ៖សុខាសែនជ័យ










