រយៈពេលកន្លងមកទំនាក់ទំនងរវាងអាមេរិក និងគុយបា កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយអាមេរិក លុបចោលទណ្ឌកម្មទៅលើប្រទេសនេះ ។ មួយវិញទៀតភូមិសាស្ត្ររវាងអាមេរិក និងគុយបាននៅជិតគ្នា ដោយធ្វើដំណើរមួយម៉ោងប៉ុណ្ណោះពីទីក្រុងមីយ៉ាមី នឹងទៅដល់គុយបា។ ទាំងនោះហើយដែលអាចជម្រុញវិស័យពាណិជ្ជកម្មប្រទេសទាំងពីកានតែប្រសើរឡើងធ្វើឲ្យចិនដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសកុម្មុយនិស្តដូចគ្នាជាយូរណាស់ហើយត្រូវបាត់បង់ទីផ្សាររបស់ខ្លួន។
អ្វីដែលចិនព្រួយបារម្ភគឺក្រោយពេលដែលក្រុមហ៊ុនអាកាសចរណ៍អាមេរិក ជាច្រើនបានហោះហើរទៅកាន់គុយបានជាលើកដំបូង ហើយនិងមានជើងហោះហើររាប់សិបទៀតនៅពេលខាងមុខ។
ដើម្បីរក្សាទំនាក់ទំនងសេដ្ឋកិច្ចកាន់តែប្រសើរដូចដើម នាយករដ្ឋមន្ត្រីចិនលោក ខឺឈាំង បានបំពេញទស្សនកិច្ចរយពេលពីរថ្ងៃទៅកាន់គុយបាន ។ នៅក្នុងនោះប្រទេសទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាង៣០ ទាក់ទងកសិកម្ម ឧស្សាហកម្ម តម្លៃពន្ធដារ បច្ចេកវិទ្យាព័ត៌មានវិទ្យា បរិស្ថាន ថាមពល និងសុខភាព។
នេះជាលើកទី១ហើយ នាយករដ្ឋមន្ត្រីចិនឈានជើងចូលគុយបា តាំងពីចិននិងគុយបាមានទំនាក់ទំនាក់ការទូតនឹងគ្នា ៥៦ឆ្នាំមកនេះ។ ប្រធានាធិបតី ស៊ី ជីនពីង ធ្លាប់មកគុយបារួចមកហើយកាលពីឆ្នាំ២០១៤។
យោងតាមនាយករដ្ឋមន្ត្រីចិន ចិនត្រៀមសហប្រតិបត្តិការជាមួយគុយបា លើផ្នែកថាមពលមិនចេះរីងស្ងួត ហេដ្ឋារចនាសម្ព័ន្ធ ឬក៏ម៉ាស៊ីនសម្រាប់ផ្នែកកសិកម្មជាដើម ។ ចិនផ្តល់ឥណទានឲ្យគុយបាច្រើនជាងគេ។ ចិនជាដៃគូពាណិជ្ជកម្មលំដាប់ទី២ របស់គុយបាបន្ទាប់ពីវេណេស៊ុយអេឡា។ ការផ្តោះប្តូររវាងប្រទេសទាំង២ គិតក្នុង៩ខែដំបូងក្នុងឆ្នាំ២០១៥ មានជាទឹកប្រាក់ ១.៦០០លានដុល្លារ គឺកើន ៥៧ភាគរយប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៤៕
ប្រែសម្រួល៖ ម៉ែវ សាធី