ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងនៅថ្ងៃទី០៨ខែសីហានេះថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៨ និង១០នាទី នៅចំណុចលើផ្លូវក្រាលកៅស៊ូលេខ1KS2 ស្ថិតនៅចំណុចភូមិឡ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ មានករណីក្មេងទំនើងវាយគ្នាទៅវិញទៅមកមួយកើតឡើងដែលបង្កឡើងដោយក្មេងទំនើងចំនួន០២ក្រុម :
ក្រុមទី០១ មានគ្នាចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ឃាត់បាន០១នាក់ ឈ្មោះ អឿន វីន (ហៅអាក្របី )ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឡ ឃុំព្រៃក្រសាំង ចំណែកបក្ស ពួក១នាក់.ឈ្មោះធន សំណាង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិឡ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ(គេចខ្លួន)។
ក្រុមទី០២ មានគ្នាចំនួន០៥នាក់ ជិះម៉ូតូចំនួន០៣ គ្រឿង ឃាត់ខ្លួនបាន៣នាក់
១.ឈ្មោះ ហេង បូរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រោកលាក់ ឃុំយាអង្គ ស្រុកថ្ពង
២.ឈ្មោះ ណាង ចាន់ណាភេទប្រុសអាយុ១៩ឆ្នាំនៅភូមិត្រពាំងក្រើញ ឃុំប្រាំម៉ុម ស្រុកថ្ពង។
៣.ឈ្មោះ ស៊ុំ សុីម ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ៍យ។
រីឯបក្សពួក២នាក់ទៀត .ឈ្មោះ សត់ វិច ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិត្រោកលាក់ ឃុំយាអង្គ ស្រុកថ្ពង និង.ឈ្មោះ.សឿន សម្រិត ភេទប្រុសអាយុ១៦ឆ្នាំ នៅភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ(គេចខ្លួន) ដែលមិនទាន់ឃាត់ខ្លួនបាន បានធ្វើសកម្មភាពយកដុំថ្ម និងខ្សែរក្រវ៉ាត់ គប់និងវាយគ្នាទៅវិញទៅមកប៉ុន្តែមិនបណ្ដាលឲ្យមានរងរបួសទាំងសងខាងឡើយ។
ប្រភពបានឱ្យដឹងបន្ថែមថា ដើមហេតុក្រុមទី០១ ជិះម៉ូតូ០១គ្រឿង មានគ្នាចំនួន០២នាក់ បានជិះមកឆាបម៉ូតូ របស់ក្រុមទី០២ មានគ្នាចំនួន០៥នាក់ ជិះម៉ូតូចំនួន ០៣គ្រឿង ហើយក៏បានឈប់ម៉ូតូស្ទាក់ផ្លូវយកដុំថ្មគប់គ្នាទៅវិញទៅមក នៅចំណុចកើតហេតុខាងលើ។
+វត្ថុតាងដកហូត: ម៉ូតូ០១គ្រឿង ម៉ាកសង់C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២៦ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1AB-7578 – ខ្សែក្រវាត់ ០១ -ដុំថ្មចំនួន០៦ដុំ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននិងសាកសួរ ចំណែកបក្សពួកដែលនៅសេសសល់សុំគោលការណ៍អនុវត្តន៍បន្ត៕
ដោយ៖ សុរិយា










