ខេត្តព្រះសីហនុ៖ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជា លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន១២នាក់ (ស្រី ០២នាក់) ជនជាតិចិន រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រព្រឹត្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០០:០៩នាទី នៅចំណុចហាងបាយថូវប៉ាវ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា ៖ វត្ថុងតាងរួមមាន:
១- ទូរសព្ទដៃ (អនឡាញ) ចំនួន១១២គ្រឿង
២- កុំព្យូទ័រយួរដៃ (អនឡាញ) ចំនួន២២គ្រឿងម៉ាក ASUS ចំនួន២គ្រឿង, LENOVO ចំនួន១១គ្រឿង, DELL
ចំនួន៧គ្រឿង, HP ចំនួន១គ្រឿង, MACHOOK ចំនួន១គ្រឿង
៣- គ្រឿងអេឡិចត្រូនិចមួយចំនួន (ឃី ម៉ៅ)
៤- ទូរសព្ទដៃប្រើប្រាស់ផ្ទាល់ខ្លួន ចំនួន១៧គ្រឿង
៥- និងសម្ភារៈពាក់ព័ន្ធមួយចំនួន។
ជាមួយគ្នានេះ លោកចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ដព្រះសីហនុ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន លើជនសង្ស័យទាំង១២នាក់ (ស្រី ០២នាក់) ជនជាតិចិន ពីបទ ៖ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានស្ថានទម្ងន់ទោសដោយមានការរៀបចំជាក្រុមមានការចាត់តាំង និងរៀបចំ និងដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួននិងកំពុងឃុំខ្លួននៅក្នុងពន្ធនាគារខេត្ដព្រះសីហនុ៕
ដោយ ៖ សិលា










