នគរបាលស្រុកឯកភ្នំបង្រ្កាបករណីអារ សោទ្វារសាលាលួចសម្ភារៈក្នុងបន្ទប់រៀន

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលយប់ថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ២:០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៨ខែ សីហាឆ្នាំ២០២៦ នៅចំណុចសាលាបឋម

សិក្សាព្រែកក្រូច ស្ថិតនៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីលួចដោយមានស្ថានទម្ងន់ទោស(អារសោទ្វារលួចសម្ភារះ) កើតឡើង១ករណី បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពអារសោទ្វារបន្ទប់រៀនថ្នាក់ទី៦ (ក) លួចយកសម្ភារ:។

 

ជនរងគ្រោះឈ្មោះរ៉យ រីណាភេទស្រី អាយុ៤៥ឆ្នាំមានទីលំ នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ជានាយកសាលា ។ សម្ភារ:បាត់បង់រួមមាន៖

១-កុំព្យូរទ័រម៉ាកDell ពណ៌ខ្មៅចំនួន០១គ្រឿង។

២-Speaker(កូនបាស់)ពណ៌ខ្មៅម៉ាកKongo15ចំនួន០១។

 

ក្រោយកើតហេតុសមត្ថកិច្ចទទួលបណ្តឹង ពីជនរងគ្រោះអំពីករណីខាងលេី ឧត្តមសេនីយ៍ទោដាញ់អេង ប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុកឯកភ្នំបានដឹកនាំស្រាវជ្រាវរហូត នាំខ្លួនជនសង្ស័យឈ្មោះវី រ៉ាវ៉ាន់ ភេទប្រុស អាយុ ២៥ឆ្នាំមានទីលំនៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

 

-វត្ថុតាងដកហូតរួមមាន៖

-រណាអាដែកពណ៌ខៀវចំនួន១

-កុំព្យូរទ័រម៉ាកDell ពណ៌ខ្មៅចំនួន១គ្រឿង

-Speaker(កូនបាស់)ពណ៌ខ្មៅម៉ាកKongo15ចំនួន១។

...

 

បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯសម្ភារៈប្រគល់ជូនជនរងគ្រោះវិញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print