លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ ក្មួយស្រី វ៉ាន ឈុនលាង សិស្សនិទេស្ទA ឆ្នាំ២០២៥ ដែលមានជីវភាពខ្វះខាតក្នុងគ្រួសារ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ ក្មួយស្រី វ៉ាន ឈុនលាង សិស្សនិទេស្ទA ឆ្នាំ២០២៥ ដែលមានជីវភាពខ្វះខាតក្នុងគ្រួសារ រស់នៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទម ស្រុកកែវស៏មា ខេត្តមណ្ឌលគិរី ។ ក្នុងឳកាសនោះដែរ លោក អភិបាល នៃគណៈអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភា នៃព្រះណាចក្រកម្ពុជាជូនដល់ក្មួយស្រីផងដែរ។

អមដំណើរដោយ លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការ កងកម្លាំងទាំងបី លោកប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាល អភិបាលរងស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ៕

រដ្ឋបាលខេត្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print