អ្នកដំណេីរម្នាក់ស្លាប់ ខណៈរថយន្តសាមុយដឹកអ្នកជម្ងឺប្រញាប់យកទៅសង្គ្រោះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗក្រោយពីមានរថយន្តសាមុយរបស់មន្ទីរសម្រាក ព្យាបាលនិងសម្ភពអង្គររាជ្យបើកលឿនប្រញាប់ដឹកអ្នកជំងឺយកទៅសង្រ្គោះក៏ឡើងវ៉ាជែងជ្រុលទៅបុកម៉ូតូដែលបើកទិសដៅបញ្រ្ចាសគ្នាចំពីមុខពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង០៩:៣០នាទីយប់ថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1M-8004 តែម្នាក់ឯងតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើត លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្ដសាមុយរបស់មន្ទីរសម្រាក ព្យាបាលនិងសម្ភពអង្គររាជ្យមួយគ្រឿងពាក់ផ្លាកលេខព្រៃវែង 2C-7707 បើកចេញពីខេត្តឆ្ពោះមកភ្នំពេញប្រញាប់ដឹកអ្នកជំងឺយកទៅសង្រ្គោះក៏បេីកវ៉ាជែងដោយល្បឿនលឿនជ្រុលទៅបុកចំពីមុខម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនមែ៉ត្របណ្ដាលឱ្យបុរសជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗ ចំណែកឯរថយន្តសាមុយរងការខូចខាតយ៉ាងធ្ងន់ធ្ងរនិងទាក់ទងទៅរថយន្តសង្គ្រោះមួយគ្រឿងទៀតមកសាងដឹកអ្នកជំងឺទៅមន្ទីរពេទ្យបន្ត។

...

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះ មកធ្វើការវាស់វែងយកម៉ូតូនិងរថយន្ដសាមុយទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ។ ចំណែកឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print