បើកការស្រាវជ្រាវករណីយុវជនម្នាក់កាន់កាំបិតប៉័ងតោបង្ហោះលើបណ្ដាញសង្គម TikTok

ចែករំលែក៖

ភ្នំពេញ÷ ដោយអនុវត្តតាមផែនការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងដោយមានការបញ្ជាផ្ទាល់ពីលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល។

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ចុះស្រាវជ្រាវលើករណីកាន់កាំបិតគំរាមនឹងកាប់បង្ហោះនៅលើបណ្ដាញសង្គម TikTok កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ 52F ជាន់ផ្ទាល់ដីតាមផ្លូវលំ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចយើងបានស្រាវជ្រាវរកបុរសខាងលើនោះក៏បាននាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកដើម្បីធ្វើការសួរនាំបានឱ្យដឹងថាករណីនេះជាករណីជម្លោះក្នុងគ្រួសារបណ្ដាលមកពីការខឹងបងស្រីបង្កើតដែលស្រាលញ់ភេទដូចគ្នាទើបឈ្លោះប្រកែកគ្នាជាមួយនារីដែលត្រូវជាសង្សារបងស្រីរបស់ខ្លួន ដោយមិនចង់ឱ្យស្នាក់នៅបន្ទប់ជាមួយគ្នាបន្តទៀត។

ជនសង្ស័យឈ្មោះ ហ៊ុយ ស៊ាងហួរ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ (ឃាត់ខ្លួន គ្មានសារធាតុមាន)។

...

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាព្រមានមិនឱ្យមានសកម្មភាពបែបនេះកើតឡើងបន្តទៀតទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print