អគ្គនាយកស៊ីម៉ាក់៖ ថៃបានគិតគូរយ៉ាងល្អិតល្អន់ក្នុងការបង្កើតវិបត្តិមនុស្សធម៌ និងគំរាមកំហែងសេដ្ឋកិច្ចសង្គមកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានលើកឡើងថា បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពាន ក្នុងនោះមានការប្រើប្រាស់អាវុធយុទ្ធោភណ្ឌដែលពិភពលោកហាមឃាត់ក្រោមអនុសញ្ញាអន្តរជាតិក្នុងការធ្វើសង្គ្រាមដូចជាអាវុធ/សារធាតុគីមី និងគ្រាប់បែកចង្កោមជាដើម ហើយការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកនៃគ្រាប់ទាំងនោះលើគោលដៅដោយរើសមុខទាំងស៊ីវិលនិងយោធា។

នៅក្នុងជំនួបជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Alain Aeschlimann ទីប្រឹក្សាផ្នែកសុវត្ថិភាព និងការគ្រប់គ្រងវិបត្តិ នៃICRC ដែលមានការិយាល័យកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងលោកស្រី Dorsa Nazemi-Salman ប្រធានបេសកកម្មICRC ប្រចាំកម្ពុជា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក ហេង រតនា បានបញ្ជាក់ថា តាមរយៈការស្រាវជ្រាវព័ត៌មានសំណល់គ្រាប់យុទ្ធភណ្ឌថៃឈ្លានពាននៅតាមភូមិប្រជាពលដ្ឋចំនួន៣៣៥ភូមិ ដែលបានបញ្ចប់កាលពីកន្លងទៅថ្មីៗនេះបានកំណត់តំបន់រងផលប៉ះពាល់ចំនួន៥.៣៤៨ពហុកោណ (polygon)ស្មើនឹង៣.៨៧២គីឡូម៉ែត្រក្រឡា ក្នុងនោះមានតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមចំនួន៣.៨៥៨ពហុកោណស្មើនឹងជិត២.៧០០គីឡូម៉ែត្រក្រឡា។ ទំហំបញ្ហាគ្រាប់បែកចង្កោមសេរីថ្មីM42 M46 និងM-85នេះ អាចមានចំនួនប្រមាណ៦-៧លានកូនគ្រាប់បែកចង្កោមស្ថិតនៅរាយប៉ាយតាមភូមិឋាន ស្រែចម្ការប្រជាពលរដ្ឋទាំង៣៣៥ភូមិ ទំហំបញ្ហាគ្រាប់បែកសេរីថ្មីដែលកើតឡើងនៅមាតុភូមិកម្ពុជានេះ មានទំហំច្រើនជាងគេនៅលើពិភពលោកយើងនេះ ដោយប្រៀបធៀបសង្គ្រាមលីបង់-អ៊ីស្រាអ៊ែលឆ្នាំ២០០៦ រយៈពេល៣៤ថ្ងៃ អ៊ីស្រាអ៊ែលបានបាញ់គ្រាប់បែកចង្កោមស្រោចតែ៣ថ្ងៃចុងក្រោយមុនថ្ងៃបទឈប់បាញ់ចូលជាធរមានចំនួនប្រមាណ៤លានគ្រាប់ដោយប្រមាណ៤០%មិនផ្ទុះស្មើនឹងប្រមាណ១លានគ្រាប់។

ទន្ទឹមនោះផងដែរ លោក​ ហេង រតនា ក៏បានគូសបញ្ជាក់ផងដែរថា ការបាញ់ពង្រាយគ្រាប់បែកចង្កោមតាមសាលារៀន ភូមិឋាន វត្តអារាម ស្រែចម្ការប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ពន្ធស៊ីវិលសាធារណៈនេះ ជាការគិតគូរខាងយុទ្ធសាស្ត្រយ៉ាងល្អិតល្អន់របស់នាយទាហានសៀមក្នុងការបង្កវិបត្តិមនុស្សធម៌និងគំរាមកំហែងសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរចំពោះកម្ពុជាទាំងក្នុងកាលៈទេសៈចំពោះមុខនិងយូរអង្វែងទៅមុខទៀត ហើយនេះជាទង្វើរំលោភបំពានលើអនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម។ សូមបញ្ជាក់ថា នៅសល់ចំនួន១៤ភូមិនិងទីតាំងភូមិសាស្ត្រតតំបន់ជួរមុខនៃបន្ទាត់ព្រំដែនមិនទាន់បានស្រាវជ្រាវព័ត៌មានកំណត់ទំហំប៉ះពាល់នៅឡើយទេ។

...

ជាមួយគ្នានោះផងដែរ លោក ហេង រតនា ក៏បានសំណូមពរ ICRCឱ្យបន្តខិតខំចូលរួមយ៉ាងសកម្មថែមទៀតក្នុងការគាំទ្រជនភៀសសឹកកម្ពុជាបានវិលត្រឡប់ទៅកាន់ទីជម្រកផ្ទះសំបែងរបស់ពួកគាត់វិញ និងត្រូវតម្រូវឱ្យភាគីថៃទទួលខុសត្រូវចំពោះទង្វើព្រៃផ្សៃដែលបានបំផ្លិចបំផ្លាញកម្ទេចផ្ទះសំបែងនិងផលដំណាំរបស់ប្រជាពលរដ្ឋភៀសសឹកទាំងឡាយ។ លើសពីនេះ ICRC អាចជួយជំរុញឱ្យភាគីថៃគោរពអនុសញ្ញាអន្តរជាតិស្តីពីការហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម និងអាវុធ/សារធាតុគីមីឱ្យបានម៉ឺងម៉ាត់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print