កម្លាំងយោធាភូមិភាគ៥បង្ក្រាបសាច់បង្កក១០០កេះដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងក្នុងស្រុកម៉ាឡៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ ឈ្មួញគ្មានបេះដូងជាខ្មែរ នៅតែបន្តឃុបឃិតជាមួយឈ្មួញថៃ លួចលាក់នាំចូលសាច់បង្កកខុសច្បាប់ចូលមកក្នុងទឹកដីកម្ពុជា។ ជាក់ស្ដែងកម្លាំងយោធា ស្ទាក់ចាប់បានសាច់បង្កក១០០កេះទាំងព្រលឹមថ្ងៃទី១១ខែសីហាឆ្នាំ២០០២៦នេះ។

 

មន្ត្រីយោធាបានឲ្យដឹងនៅព្រឹកថ្ងៃ អង្គារ ១៣ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២៦នេះថា នៅវេលាម៉ោង ០៥និង៥០នាទីព្រឹក កម្លាំងវរសេនាតូចលេខ៥១១ ចំនួន ៧ នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ត្រី ញ៉ែម សុភក្រ្ត មេបញ្ជាការង កងអនុសេនាធំទី១ សហការជាមួយ កម្លាំងវរការពារព្រំដែនគោគ៨១៥ ចំនួន ៤ នាក់ ធ្វើការពួនស្ទាក់ចំណុចសង្ស័យតាមខ្សែបន្ទាត់ព្រំដែន ចាប់បាន÷

 

– ប្រភេទសាច់បង្កក ចំនួន ១០០ កេះ

– រទេះអូស ចំនួន ១ គ្រឿង

 

ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ត្រង់ចំណុចភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេតបន្ទាយមានជ័យ។

 

ប្រភេទសាច់បង្កកនិងរទេះអូសនេះត្រូវបានប្រគល់ជូន កងរាជអាវុធហត្ថស្រុកម៉ាឡៃដោះស្រាយបន្តតាមនីតិវិធី។

 

ប្រជាពលរដ្ឋក៏ដូចជាកម្លាំងប្រដាប់អាវុធទទួចអង្វរឲ្យក្រុមឈ្មួញបញ្ឈប់សកម្មភាពបំពានច្បាប់ និងយល់ដល់បេះដូងកងទ័ព ដែលបានពលិកម្មសព្វបែបយ៉ាងក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ ជាងនេះទៅទៀតក៏សូមឲ្យសមត្ថកិច្ចជំនាញនានា ចាត់វិធានការឲ្យបានតឹងរឹងបំផុត ជាពិសេសខាងតុលាការ។

 

ករណីនេះផងដែរក៏សូមឲ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវរកមេខ្យល់នាំទំនិញខាងលើនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឲ្យខាងតែបាន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print