ភ្នំពេញ ៖ តាមការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានធ្វើការពន្យល់ថា ការបន្តការងាររបស់ (JBC) មានសារៈសំខាន់ក្នុងការបង្កើតលក្ខខណ្ឌច្បាស់លាស់ និងមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋដែលនៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះបាន។
តាមរយៈការវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន់ដែលរងផលប៉ះពាល់ ជាពិសេសតំបន់ដែលមានប្រជាពលរដ្ឋរស់នៅនឹងជួយកាត់បន្ថយភាពមិនច្បាស់លាស់ និងបង្កើតមូលដ្ឋានសម្រាប់ឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋាន និងប្រកបរបរចិញ្ចឹមជីវិតបានដោយសុវត្ថិភាព និងគ្មានការរារាំង។
ដូច្នេះការចាប់ផ្ដើមការងារ (JBC) ឡើងវិញ គឺជាជំហានសំខាន់មួយសម្រាប់ដោះស្រាយទាំងបញ្ហាព្រំដែន និងបញ្ហាជនភៀសសឹកប្រកបដោយសន្តិវិធី និងធានាសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែន៕
...
ប្រភព ៖ (PRU)










