បារាំងរិតត្បិតការប្រើប្រាស់ទឹក ដោយសារគ្រោះរាំងស្ងួតទ្រង់ទ្រាយធំ

ចែករំលែក៖

សារព័ត៌មាន AFP រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃចន្ទ ទី១០ ខែសីហា ថាផ្ទៃដីជិត ៧០ភាគរយនៃប្រទេសបារាំង កំពុងស្ថិតក្រោមការរឹតត្បិតលើការប្រើប្រាស់ទឺក ខណៈដែលគ្រោះរាំងស្ងួតកាន់តែមានសភាពធ្ងន់ធ្ងរ ចំពោះមុខអាកាសធាតុក្តៅខ្លាំង។

តាមក្រសួងទទួលបន្ទុកតាមដានបម្រែបម្រួលអាកាសធាតុ បារាំងកំពុងជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ជាពិសេសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បន្តបង្កើនសម្ពាធលើធនធានទឹក។ គិតត្រឹមថ្ងៃទី៩ ខែសីហា ដីគោកភាគច្រើន រួមទាំងទីក្រុងប៉ារីស ស្ថិតក្រោមការប្រកាសអាសន្នទឹក យ៉ាងហោចណាស់កម្រិតទីមួយ ខណៈដែលខេត្តចំនួន ៦៧ ក្នុងចំណោម ១០១របស់ប្រទេស ស្ថិតក្រោមការប្រកាសអាសន្នអំពីវិបត្តិទឹកកម្រិតខ្ពស់បំផុត។
នៅក្នុងតំបន់ដែលមានការប្រកាសអាសន្នកម្រិតខ្ពស់បំផុត ទឹកត្រូវបានរក្សាទុកសម្រាប់ការប្រើប្រាស់ជាអាទិភាព ដូចជាសម្រាប់វិស័យសុខាភិបាល ការងារគាំពារសង្គម ទឹកស្អាត និងអនាម័យ។ រីឯកន្លែងដែលមាកម្រិតប្រកាសអាសន្នទាប ការរឹតបន្តឹងត្រូវបានអនុវត្តចំពោះសកម្មភាពដូចជា ការស្រោចទឹកសួនច្បារ និងវាលស្មៅ ការចាក់បំពេញអាងហែលទឹក លាងរថយន្ត និងស្រោចស្រពដំណាំ។
នេះជាសញ្ញាមួយទៀតនៃគ្រោះរាំងស្ងួត ដែលកាន់តែអាក្រក់នៅទូទាំងតំបន់អឺរ៉ុប ដែលកំពុងរងនូវរលកកម្ដៅ។ ការិយាល័យស្រាវជ្រាវភូមិសាស្ត្រ និងរ៉ែ (BRGM) របស់បារាំង បានឱ្យដឹងថា ២ភាគ៣នៃអាងទឹកក្រោមដី ដែលផ្គត់ផ្គង់ទឹកស្អាតសម្រាប់បរិភោគ បានធ្លាក់ចុះក្រោមកម្រិតធម្មតា៕

រូប​ថត​:TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print