បុរសអ្នកបង់សំណាញ់ម្នាក់ត្រូវទឹកកួចបាត់ខ្លួនពេលចុះដោះសំណាញ់ ខណៈទឹកកំពុងហូរខ្លាំង

ចែករំលែក៖

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ទៅ​បង់សំណាញ់ ត្រូវ​ទឹក​ហូរ​កួ​ច​បាត់​ខ្លួន​​សូន្យឈឹង  ចាប់តាំង​ពី​​ម៉ោង​៧​ព្រឹក  បើ​គិត​ត្រឹម​​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី១១ ខែសីហា នេះ​ គេ​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ បើ​ទោះជា​បងប្អូន​ប្រជាពលរដ្ឋ ក្រុម​គ្រួសារ រួម​ទាំង​សមត្ថកិច្ច​ផង​បាន​ប្រឹងប្រែងចុះ​រាវរក និងតាម​ស្វែងរក​គ្រប់​ទិស​ទី​ក្ដី​ ។

​ប្រជាពលរដ្ឋ​រាយ​ការ​ណ៍​​ថា ហេតុ​ការ​ណ៍​​នេះ​បាន​កើត ឡើងនៅ​ចំណុច​ខាងលើ​សំណង​ប្រឡាយ​ទឹក​១កន្លែង ស្ថិត​ក្នុងភូមិ​អូរ​ស្លាប​ប៉ា​ង ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ គេ​មិន​ទាន់​ស្គាល់​​អត្តសញ្ញាណ​អ្នក​បង់សំណាញ់​ដែល​បាត់​ខ្លួន​នោះ​នៅឡើយ​ទេ​ ។ ប៉ុន្តែ​បើ​តាម​សមត្ថកិច្ចបាន​ប្រាប់​ថា  ជន​រង​គ្រោះ​នោះ​ជា​អ្នកស្រុក​ថ្មគោល​ ។

​គេ​ឃើញ​មនុស្ស​ម្នា​ជា​ច្រើន​នាក់បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​បង់​សំ​​ណា​ញ់នៅ​ចំណុច​កើតហេតុនោះ​ តាំងពី​ព្រលឹម​ថ្ងៃ​ទី​១១ សីហា  ខណៈ​ជំនន់​ទឹក​ភ្លៀង​មានការ​ហក់​ឡើង​ខ្លាំង​គួរសម តាម​ប្រឡាយ​នៅ​ «​អូរ​ស្លាប​ប៉ា​ង​» ប៉ែក​ខាងលិច​នៃ​អាង​កំពីងពួយ ​។​ អ្នក​ឃើញ​ហេតុ​កា​រណ៍​និយាយ​ថា គេ​ឃើញ​ជន​រង​គ្រោះបាន​បង់សំណាញ់ត្រង់​ចំណុច​ខាងលើ​សំណង់ ដែល​ទឹក​កំពុង​ហូរ​ខ្លាំង ​។ ពេល​នោះ​សំណាញ់​ហាក់​ទាក់​អ្វី​ម្យ៉ាង​អូស​មិន​រួច ទើប​បុរស​នោះ​ចុះ​ទៅ​មុជទឹក​ដោះ​សំ​ណា​ញ់ តែពេលនោះគេ​មិន ឃើញ​គាត់​ងើប​ចេញពី​ក្នុង​ទឹក​ទេ  បែរជា​បាត់​ខ្លួន​រហូត​តែ​ម្ដង  ធ្វើ​អ្នក​ភូមិ និង​អ្នក​បង់សំណាញ់​ដទៃ​ទៀត​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និងបាន​ផ្ដល់​ព័​ត៌​មាន​ទៅ​សមត្ថកិច្ចរួច​ទាំង​ក្រុម​គ្រួសារ​គាត់​ផង ​។

​អធិការ​ស្រុក​បាណ​ន់  លោក ហេង បារាំង បាន​ប្រាប់​ថា ជន​រង​គ្រោះ​អាច​ត្រូវ​ទឹក​កួច​​ចូល​ក្នុង​សំណង់​ទ្វារ​ទឹក ដែល​នៅ​ក្បែរ​នោះ  ព្រោះ​ទឹក​កំពុង​ហូរ​ខ្លាំង​ ។  ​លោក​ថា ​មន្ត្រី​មូលដ្ឋាន  និង​ប្រជាពលរដ្ឋ​បាន​ព្យាយាម​ស្វែងរក​ជន​រង​គ្រោះ ​តែ​ពួក​គេ​ជួប​ការ​លំបាក​ក្នុង​ការ​ចុះ​ទឹក​រាវរក​ដោយសារ​តែ​ទឹក​ជ្រៅ ហើយ​កម្លាំង​ទឹក​ហូរ​កួច​ខ្លាំង ​។

​បើ​គិត​ត្រឹម​​ម៉ោង​២ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ សីហា  នេះ​ គេ​មិន​ទាន់​រក​ជន​រង​គ្រោះ​ឃើញ​នៅឡើយ​ទេ  ដូច្នេះ ​គេ​មិន​ទាន់​ដឹង​ថា  តើ​អ្នក​បង់សំណាញ់ ដែល​ត្រូវ​ទឹក​កួចបា​ត់រាប់​ម៉ោង​ទៅ​ហើយ​នោះ ស្លាប់​ឬ​រស់​នោះ​ទេ​?

...

​ប៉ុន្តែ​យ៉ាងណា ពេល​នេះ ​មន្ត្រី​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ជាមួយនឹង​ក្រុម​គ្រួសារ​ផង  បាន​និង​កំពុង​តាម​រុករក​ជន​រង​គ្រោះ​តាម​ប្រឡាយ​ទឹក​នៅឡើយ​ ៕ ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print