ក្រុមអ្នកសង្កេតការណ៍អាស៊ាន​ AOT បន្តចុះពិនិត្យទីតាំងដែលរងការវាយប្រហារដោយយោធាថៃក្នុងខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ​៖​ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន ១១៤ខ្នង រងផលប៉ះពាល់ទាំងស្រុង ហើយប្រជាជនសរុបចំនួន ៥១១នាក់ (ស្រីចំនួន ២៦៨នាក់) នៅមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន ដែលស្ថិតនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ 

សូមគូសបញ្ជាក់ផងដែរថា លំនៅឋានដែលរងផលប៉ះពាល់ទាំងស្រុងនោះ គឺសុទ្ធសឹងតែជាផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ដែលកំពុងរស់នៅ ហើយត្រូវបានកងកម្លាំងយោធាថៃវាយប្រហារលើទីតាំងនេះតាមរយៈការទម្លាក់គ្រាប់ពីយន្តហោះចម្បាំង F-16 និងការបាញ់ផ្លោងអាវុធធុនធ្ងន់ជាច្រើនប្រភេទ កាលពីខែធ្នូ ឆ្នាំ២០២៥។ ការវាយប្រហារទាំងនេះ បានបណ្តាលឱ្យមានការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងធ្វើឱ្យប្រជាពលរដ្ឋជាច្រើនរូបមិនអាចត្រឡប់មករស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅក្នុងភូមិឋានរបស់ពួកគេវិញដោយសុវត្ថិភាពបាននៅឡើយទេ។ 

កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ 

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print