ក្រសួងពាណិជ្ជកម្ម ចាប់ដៃគ្នាជាមួយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដើម្បីអនុវត្តន៍គម្រោង Microsoft នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងពាណិជ្ជកម្ម និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) បានចុះអនុស្សរណៈជាមួយគ្នា ដើម្បីអនុវត្តន៍គម្រោងបកប្រែមកជាភាសាខែ្មររបស់ក្រុមហ៊ុនមៃក្រូសូហ្វ (Microsoft’s Translator Hub-Khmer)។

នៅឯពិធីចុះហត្ថលេខាធ្វើឡើងនៅសាកលវិទ្យាល័យ AUPP លោក សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា «កិច្ចសហការនេះនឹងជួយលើកស្ទួយវិស័យព័ត៌មានវិទ្យារបស់ជាតិ និងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទៅដល់ប្រជាជនកម្ពុជា»។ លោកបានបន្ថែមថា «ក្រសួងពាណិជ្ជកម្ម បានសម្លឹងឃើញ AUPP គឺជាសាកលវិទ្យាល័យតែមួយគត់ ដែលអាចផ្តល់នូវធនធានមនុស្សប្រកបដោយគុណភាពសម្រាប់កិច្ចការនេះ ហើយវាក៏ជាឱកាសមួយដ៏ល្អសម្រាប់និស្សិត AUPP ដើម្បីធ្វើការជាមួយក្រុុមហ៊ុន Microsoft តាមរយៈក្រសួង»។

នៅក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យបណ្ឌិត Nial Farrell សាកលវិទ្យាធិការស្តីទី ទទួលបន្ទុកកិច្ចការសិក្សារបស់ AUPP បានមានប្រសាសន៍ថា វាជាកិត្តិយសរបស់ AUPP ដែលបានធ្វើដៃគូរសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មលើគម្រោងបកប្រែ Translation Hub-Khmer ក៏ដូចជាគម្រោងផ្សេងៗទៀត។ លោកបណ្ឌិតបានបន្តថា «និស្សិតនៅ AUPP បានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តន៍គម្រោងនេះ ហើយពួកគេបានបណ្តុះគំនិតក្នុងការចែករំលែកចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត» ។

យោងតាមកិច្ចព្រមព្រៀង សាកលវិទ្យាល័យ AUPP មានកាតព្វកិច្ចផ្ដល់ធនធានមនុស្ស ជំនាញការ និងធនធានដទៃទៀត ដើម្បីវាយបញ្ចូលទិន្នន័យ ជាទម្រង់ពាក្យពេជន៍ និងប្រយោគយ៉ាងតិចចំនួន ១០ម៉ឺនឃ្លា (ជាភាសាខ្មែរ និងអង់គ្លេស) សម្រាប់ប្រើប្រាស់ក្នុងការបកប្រែតាមប្រព័ន្ធកុំព្យូទ័រ និងកម្មវិធីផ្សេងៗរបស់ម៉ៃក្រូសូហ្ធ បន្ទាប់មកត្រូវចូលរួមសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំ និងអនុវត្តន៍កម្មវិធីបណ្ដុះបណ្ដាល ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីរបស់ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត៕

1 2 3

...

ដោយ៖ សីលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print