នាយករដ្ឋមន្រ្តី បញ្ជាឲ្យទប់ស្កាត់បទល្មើសឆ្លងដែននៅខេត្តស្ទឹងត្រែង ជាពិសេសបទល្មើសគ្រឿងញៀន, ខេត្តស្ទឹងត្រែង មិនត្រូវឲ្យមានសេដ្ឋកិច្ចខ្មៅនោះឡើយ!

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បញ្ជាឲ្យទប់ស្កាត់បទល្មើសឆ្លងដែននៅខេត្តស្ទឹងត្រែង ជាពិសេសបទល្មើសគ្រឿងញៀន, ខេត្តស្ទឹងត្រែង មិនត្រូវឲ្យមានសេដ្ឋកិច្ចខ្មៅនោះឡើយ! ក្នុងន័យនេះ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យសមត្ថកិច្ចខេត្តស្ទឹងត្រែងពង្រឹងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធគ្រឿងញៀន ព្រោះបញ្ហានេះធ្វើឱ្យកម្ពុជាស្អុយឈ្មោះរយៈពេលវែងទម្រាំស្ដារឡើងវិញបាន ។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលចាត់ទុកខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ គឺជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដើម្បីកាត់បន្ថយគម្លាតនៃការអភិឌ្ឍរវាងខេត្តទាំង៤នេះ និងតំបន់កណ្ដាលប្រទេស។

សម្តេចមានប្រសាសន៍បែបនេះ ខណៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print