សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ តើតំបន់ឦសានមានសក្តានុពលពិសេសអ្វីខ្លះ ដែលខេត្តផ្សេងទៀតមិនអាចប្រៀបផ្ទឹមបាន?

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានថ្លែងថា ទោះបីជាបណ្តាខេត្តនៅទិសឦសាន ដែលជាប៉ូលសេដ្ឋកិច្ចមួយរបស់ជាតិ មិនទាន់អាចប្រៀបធៀបបានជាមួយខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុក៏ដោយ ប៉ុន្តែខេត្តក្នុងតំបន់នេះមានសក្ដានុពលពិសេសៗមួយចំនួនដែលខេត្តផ្សេងៗគ្មាន ដូចជា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ជាដើម។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

 

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធ ពិនិត្យមើលនូវអ្វីដែលខេត្តខ្លួនមាន ដើម្បីទាញយកសក្ដានុពលទាំងនោះមកប្រើប្រាស់ឱ្យអស់លទ្ធភាព និងចំគោលដៅក្នុងការអភិវឌ្ឍ។ ជាពិសេសរួមគ្នាថែរក្សា ការពារគ្រឹះដែលមិនអាចខ្វះបាននោះ គឺខេត្តត្រូវតែធានាឱ្យបានដាច់ខាតនូវសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print