រថយន្តម៉ាក GAC បុកពីក្រោយរថយន្តឡង់គ្រីស័ររួចបើករត់ ត្រូវរថយន្ត ALPHARD១គ្រឿងនិងរថយន្តឡង់គ្រីស័របើកប្រដេញកាក់ពីមុខទើបឃាត់បាន

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានបើករថយន្តម៉ាក GAC មួយគ្រឿងក្នុងស្ថានភាពស្រវឹងទៅបុកពីក្រោយរថយន្តម៉ាកឡង់គ្រីស័របណ្តាលឱ្យរងការខូចខាត រួចហើយព្យាយាមបើកគេចខ្លួន តែត្រូវម្ចាស់រថយន្តឡង់គ្រី

ស័រនិងរថយន្ត ALPHARD មួយគ្រឿងទៀតបើកស្ទាក់ពីមុខរថយន្តបង្កហេតុបុកបន្ថែមទើបឃាត់បាន។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣:១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡង់គ្រីស័រពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2L-6686  បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវមុខរដ្ឋសភាក្នុងទិសដៅពីកើតទៅលិច លុះពេលបើកមកដល់ចំណុចកើតហេតុកែងច្រកចូលអគារដឹប្រ៊ីត ស្រាប់តែគេឃើញមានរថយន្តម៉ាក GAC ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2CI-8887 បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹងធ្វើដំណើរស្របទិសគ្នាមកបុកពីក្រោយរថយន្តឡង់គ្រីស័រយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរួចបន្តល្បឿនបើករត់គេចខ្លួន ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CE-8082 ជួយបើកប្រដេញពីក្រោយរួចបើកទៅស្ទាក់ពីមុខក៏ត្រូវរថយន្តបង្កហេតុម៉ាកGAC បុកបន្ថែមបណ្តាលឲ្យរងការខូចខាតទើបឃាត់បានទាំងតៃកុងនិងរថយន្ត។

...

 

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចឲ្យភាគីទាំងសងខាងសម្រួលគ្នា ដោយភាគីម្ចាស់រថយន្តបង្កព្រមសងជាសំណងក្នុងថ្លៃជួសជុលទៅលើរថយន្តរងគ្រោះទាំង២គ្រឿងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print