ម្ដាយស្វែងរកកូន,សមត្ថកិច្ចឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន៧នាក់ដែលមានម្នាក់ជាកូនរបស់ស្ត្រីអ្នករើសអេតចាយ

ចែករំលែក៖

ភ្នំពេញ÷ ស្រ្តីម្នាក់ប្រកបមុខរបររើសអេតចាយបានបាត់កូនប្រុសហើយបានទៅសម្ភាសន៍ជាមួយអ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយរកកូនប្រុសដែលបានបាត់ ការពិតគឺកូនប្រុសគាត់ត្រូវបានកម្លាំងគណៈបញ្ជាសង្កាត់ទួលសង្កែ១

ខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀន៧នាក់ដែលត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីបញ្ជូនបន្តទៅមណ្ឌលស្តារកាយសម្បទានៅមណ្ឌលឱកាសខ្ញុំ ។

 

សូមបញ្ជាក់ថា: នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៥ និង ០០នាទី គណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១បានចុះរដ្ឋបាលប្រមូល

ជនប្រេីប្រាស់គ្រឿងញៀននៅភូមិផ្សារតូច  ក្នុងសង្កាត់ទួលសង្កែទី១ ដោយប្រមូលបានចំនួន០៧នាក់ (ស្រី០នាក់) ដែលមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ អ៊ុំ ចាន់ដារ៉ា  ភេទប្រុសអាយុ៣៤ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន)

២-ឈ្មោះ សៅ នាថ  ភេទប្រុសអាយុ២៥ឆ្នាំ  (ប្រើប្រាស់គ្រឿងញៀន)

៣-ឈ្មោះ ហ៊ូ សុភា ភេទប្រុសអាយុ៣៩ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន)

៤-ឈ្មោះ តាយ សុជា   ភេទប្រុស អាយុ២៦ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន)

៥-ឈ្មោះ អ៊ួន ចាន់ធី   ភេទប្រុស អាយុ៤២ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន)

៦-ឈ្មោះ ឃ្វាង យាងយូ  ភេទប្រុស អាយុ៤៦ឆ្នាំ  (ប្រើប្រាស់គ្រឿងញៀន)

៧-ឈ្មោះ សុខ ស្រីម៉ី   ភេទស្រី អាយុ៣០ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន)

ចំពោះអ្នកប្រេីប្រាស់គ្រឿងញៀនដែលមានឈ្មោះខាងលើ កម្លាំងប៉ុស្តិ៍បានប្រគល់ជូនទៅការិយាល័យសង្គមកិច្ចខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធី។

ដោយឡែកចំពោះស្រ្តីជាម្តាយបានសម្ភាសន៍ជាមួយសារព័ត៌មានថាបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ហើយបានជួបនាយប៉ុស្តិ៍ នៅពេលនោះនាយប៉ុស្តី៍ក៏បានប្រាប់គាត់ផងដែរថា កូនមីងសមត្ថកិច្ចបានបញ្ជូនទៅមណ្ឌលស្តារកាយសម្បទានៅមណ្ឌលឱកាសខ្ញុំ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print