ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានី បានអោយដឹងថា នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៦ នេះ ស្ត្រីឈ្មោះ ចិន្តា សុវណ្ណារី ដែលជេរប្រមាថវីរៈកងទ័ពជួរមុខ ត្រូវបានមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោរនាំចូលរថយន្តដេីម្បីយកទៅសួរចម្លេីយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
តាមព័ត៌មានដែលទទួលបានជាបន្តបន្ទាប់ ស្ត្រីអ្នកលក់ទូរស័ព្ទរូបនេះ ធ្លាប់បានជេរប្រមាថអតិថិជនច្រើនករណីណាស់ ការជេរប្រមាថវីរៈកងទ័ពជួរមុខមិនមែនជាលេីកទី១របស់នាងនេះទេ ។ សូមច្បាប់ដាក់ទោសអោយម៉ឺងម៉ាត់កុំយោគយល់ស្ត្រីរូបនេះអោយសោះ ។
សូមបញ្ជាក់ថា , មជ្ឈដ្ឋានមហាជន បានបង្ហោះលើបណ្ដាញសង្គម មិនពេញចិត្តចំពោះទង្វើនិងពាក្យសំដី ដ៏អសីលធម៌ របស់ស្ត្រីរូបនេះ ។ ទោះជាមានការសុំទោស ជាសាធារណៈ ប៉ុន្តែការសុំទោសនេះ ធ្វើមិនអស់ពីចិត្តទេ បង្ហោះបង្ហាញពីភាពហ៊ឺហារ ក្នុងរថយន្ត កាន់តែធ្វើឲ្យមានការរិះគន់ដ៏ច្រើនចំពោះស្ត្រីរូបនេះ ៕
ដោយ : សិលា









