កម្លាំងកងរាជអាវុធហត្ថស្រុកក្រឡាញ់ បង្ក្រាបក្រុមក្មេងទំនើងចំនួន ៣នាក់ និងដកហូតម៉ូតូចំនួន ២គ្រឿង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខ ១២៩៦

ចែករំលែក៖

ខេត្តសៀមរាប÷ កម្លាំងកងរាជអាវុធហត្ថស្រុកក្រឡាញ់ បានចុះបង្ក្រាបក្រុមក្មេងទំនើងចំនួន ៣នាក់ និងដកហូតម៉ូតូចំនួន ២គ្រឿង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខ ១២៩៦ ពាក់ព័ន្ធនឹងសកម្មភាពបង្ហោះម៉ូតូ បង្កការរំខាន និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៤៖៤០នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិចំប៉ក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ក្រោយចុះអន្តរាគមន៍ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ៣នាក់ និងយកម៉ូតូ ២គ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ ដើម្បីអនុវត្តវិធានការរដ្ឋបាល។

អាជ្ញាធរបានអំពាវនាវដល់យុវជន និងក្រុមក្មេងទំនើងទាំងអស់ ឱ្យបញ្ឈប់សកម្មភាពទំនើង និងការប្រព្រឹត្តអំពើដែលបង្កការភ័យខ្លាច រំខានដល់អ្នកដទៃ និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ សកម្មភាពទាំងនេះក៏អាចប៉ះពាល់ដល់ការសិក្សា ទ្រព្យសម្បត្តិ កិត្តិយសគ្រួសារ និងអនាគតរបស់ខ្លួនផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា នឹងបន្តចាត់វិធានការចំពោះសកម្មភាពក្មេងទំនើង ដោយធ្វើការអប់រំណែនាំ និងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើមានការប្រព្រឹត្តល្មើស។ សមត្ថកិច្ចអំពាវនាវ៖ «កុំយកភាពក្លាហានទៅប្រើក្នុងផ្លូវខុស ព្រោះភាពក្លាហានពិត គឺការគោរពច្បាប់ និងការរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម»៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print