ភ្នំពេញ: យោងតាមរបាយការយ៍របស់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០១:០០នាទី នៅចំណុចផ្លូវបេតុង ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន០៥នាក់រួមមាន៖
១. ឈ្មោះ វីរះ ដារ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ។
២. ឈ្មោះ គីន ពិសិទ្ធ ភេទ ប្រុស អាយុ ១៨ ឆ្នាំ។
៣. ឈ្មោះ សារិន ចន្ធូ ភេទ ប្រុសអាយុ ១៨ឆ្នាំ។
៤. ឈ្មោះ សារុន គីមឡេង ភេទ ប្រុស អាយុ ១៨ឆ្នាំ។
៥ ឈ្មោះ វីរះ ណារ៉ាត់ ភេទ ប្រុស។
សម្ភារៈចាប់យក៖ដែកដងឆ័ត្រ ចំនួន០២ ដើម, កាំប៉ិតតាំងតោ ចំនួន០២, ដាវកែឆ្នៃ ចំនួន០១ដើម។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ២ កសាងសំណុំរឿងចាត់ការនីតិវិធី៕ជ្រោយពេជ្រ










