នគរបាលស្រុកឯកភ្នំសហការ​បង្រ្កាបករណីលួចម៉ូតូឃាត់ខ្លួនមុខសញ្ញា​០២​នាក់

ចែករំលែក៖

ខេត្តបាត់​ដំបង÷កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២ ០២៦ វេលាម៉ោងប្រមា​ណ៤:​០០នាទីទៀបភ្លឺ នៅចំណុចភូមិព្រែកត្រប់ ឃុំព្រែក​នរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំ​បង មានករ​ណី​លួចម៉ូតូចំនួន០១គ្រឿងម៉ាកហុង​ដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ពាក់ផ្លាក លេខ បាត់ដំបង1V-8969 បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញា​ណ​ បា​នធ្វើ សកម្មភាពចូលលួចម៉ូតូរបស់ជនរងគ្រោះដែលទុកក្នុងរោងមុខផ្ទះអត់ចាក់​សោជនរងគ្រោះឈ្មោះប្រម សុផាន ភេទស្រី អាយុ ៥៨ឆ្នាំមានទី​លំនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់​ដំបង។

ក្រោយកើតហេតុជនរងគ្រោះបាន​ប្តឹងមកសមត្ថកិច្ច លោកវរសេនីយ៍ឯក​ ឆាយ​ ម៉ាប់​ អធិការនគរបាលស្រុកឯក​ភ្នំ​ បានដឹក​នាំកម្លាំងធ្វេីការស្រាវជ្រាវរហូតនៅថ្ងៃទី ១២ ខែសី​ហា ឆ្នាំ២០២៦វេលាម៉ោង​២២:​២​០​នាទីនៅចំណុចភូមិវត្តលៀបសង្កាត់​ ចំការសំ​រោង ក្រុងបាត់ដំបង កម្លាំងនគរបាលស្រុកឯកភ្នំ សហការជា​មួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់​ដំបង បាន​កំណត់មុខ សញ្ញានិងបាន​នាំខ្លួនជនសង្ស័យចំនួន០២នាក់៖

១-ឈ្មោះលុច ចក់  ភេទប្រុស អាយុ​៣៧​ឆ្នាំ មានទីលំនៅភូមិវត្តលៀប  សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និង២-ឈ្មោះស៊ឹម សីហា ហៅខួច ភេទ​ប្រុស អាយុ២៨ឆ្នាំមានទីលំនៅភូមិសួសអី  ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំ​បង ។ 

ពេលយកមកសាកសួរក្នុងនោះគេបានសារ​ភាពថាខ្លួនពិតជាបានធ្វើសកម្ម​ភាពលួចម៉ូតូ ជនរងគ្រោះពិតប្រាកដមែន។

-សម្ភារះដកហូត

-ម៉ូតូចំនួន១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ បាត់ដំប​ង1G-​9488 ដែលជាម៉ូតូជនរងគ្រោះគេដូរផ្លាកលេខ។ 

២-រទេះដែកលក់ទឹកអំពៅចំនួន០១។

៣-ម៉ាស៊ីនគាបទឹកអំពៅចំនួន០១គ្រឿង។

៤-ធុងទឹកកកពណ៌ក្រហមចំនួន១។ 

...

ចំពោះវត្ថុតាងដកហូតខាងលើបានប្រគល់ជូនជនរងគ្រោះវិញ។ ជនរងគ្រោះឈ្មោះយោគ ទីវ័ន្ត ភេទ​ប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្ត​បាត់ដំបងជាម្ចាស់រទេះដែលបាត់នាពេលកន្លងមក​។ រីឯជនសង័្សយ​បានកំ​ពុងរៀបចំកសាងសំណុំ​រឿងដើម្បីបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់​ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print