សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្នុងករណី លួចយកាបូបស្ពាយ មានឡេបថប០១គ្រឿង,កាមេរ៉ា០១គ្រឿង និងឯកសារផ្សេងៗ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះស្រាវជ្រាវឈានដល់ការឃាត់បានរហូតដល់ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ប្រតិបត្តិការខាងលើនេះដឹកនាំកម្លាំងផ្ទាល់ដោយលោក វរសេនីយ៍ទោ គួច សុភា អធិការងទទួលផែនព្រម្មទណ្ឌ កំលាំងផ្នែកព្រម្មទណ្ឌ មន្ត្រីជំនាញកម្លាំងប៉ុស្តិ៍ និងដោយមានបញ្ជាពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ទើបឈានដល់ការឃាត់ខ្លួនបានជនសង្ស័យនិងសម្ភារៈមួយចំនួន។
លោកអធិការងបានឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យខាងលើកាលពីវេលាម៉ង ៦និង៣០ នាទីនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិខ្ជា ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងដោយបានសការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការរដ្ឋានខេត្តព្រៃវែង។

...

លោកអធិការរងខណ្ឌបានបន្តឲ្យដឹងទៀតថា កាលពីថ្ងៃទី១១ ខែ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២១ និង២០នាទីជនសង្ស័យខាងលើបានធ្វើសកម្មភាព(លួចយកាបូបស្ពាយ មានឡេបថប០១គ្រឿង,កាមេរ៉ា០១គ្រឿង និងឯកសារផ្សេងៗ ) នៅចំណុចផ្ទះលេខ៤៧ ផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងជំនាញរបស់អធិការនគរបាលខណ្ឌសែនសុខបានបើកការស្រាវជ្រាវទើបឈានដល់ការឃាត់ខ្លួនបានតែម្តង។
ជនសង្ស័យឈ្មោះ អ៊ុំ ឃ្នូក ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ រិទ្ធី ច័ន្ទវីរៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងថត ស្នាក់នៅផ្ទះលេខ៤៧ ផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print