បុរសបើកឡំប្រឺតាម្នាក់ស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុក ជាមួយឡំប្រឺតានៅវេលាម៉ោង២០និង១០នាទីថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៦ លើផ្លូវជាតិលេខ៥៨ ត្រង់ចំណុចខាងត្បូង ការ៉ាសសាំងតេលា អូរប្ញស្សីប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអូរប្ញស្សី សង្កាត់អូរប្ញស្សី ។ជនរងគ្រោះមានឈ្មោះ សុក សឿន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបររត់ផាសអេប រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
សមត្ថកិច្ចបន្តថា មុនដំបូងមានឡំប្រឺតាមួយគ្រឿងម៉ាក BAJA ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 1H-0976 បើកបរដោយឈ្មោះ សុក សឿន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបររត់ផាសអេប រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បើកបរពីត្បូងទៅជើង ពេលបើកបរដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ
ពណ៌ប្រផេះ ពាក់ផ្លាកលេខ បាត់ដំបង 2C-8316 បើកបររដោយឈ្មោះ(ក្តាប់ឈ្មោះពុំបាន)បើកបរពីជើងទៅត្បូង(ច្រាសទិសគ្នា)បានបុកកង់បីខាងលើបណ្តាលអោយគ្រោះថ្នាក់តែម្តង។
អ្នកបើកបរម៉ូតូផាសអេបឈ្មោះ សុក សឿន(ស្លាប់នៅនឹងកន្លែង) ។
ក្រោយកើតហេតុអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានទុករថយន្តចោលបានចុះរត់គេចខ្លួនបាត់ ។ ចំណែកកង់បីផាសអេបនិងរថយន្ត(ខូចខាតធ្ងន់) ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចបន្តថា រថយន្តបើកបរក្នុងល្បឿនលឿនពេលយប់និងមិនប្រកាន់គន្លង៕

ដោយ៖ វណ្ណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print