មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកំពតបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបីនាក់

ចែករំលែក៖

ខេត្តកំពត÷ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តម សេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពតនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៦ កម្លាំងកងរាជអាវុធហត្ថក្រុងកំពត ចំនួន០៥ នាក់ សហកាជាមួយកម្លាំងអ.ហខេត្តចំនួន២ នាក់ ដឹកនាំដោយលោក វ.ទោ សន សុខឿន មេបញ្ជាការកងរាជអាវុធហត្ថក្រុងកំពត បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីកងរាជអាវុធហត្ថក្រុងកំពតបានឲ្យដឹងអំពីលទ្ធផលនៃការបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យ បាន៣នាក់
១. ឈ្មោះ ស៊ូ ស៊ុនផេង ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ។
២. ឈ្មោះ ហាន់តារ៉ា ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។
៣. ឈ្មោះ ពេជ្រ ស្រីល័ក្ខ ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្ត កំពត ។

+ វត្ថុតាងចាប់យករួមមាន:
-គ្រឿងញៀនចំនួន០១កញ្ចប់តូចមានទម្ងន់ ០.៦១ ក្រាម ថ្លឹងទាំងសំបកថង់
-ទូរស័ព្ទចំនួន០១គ្រឿង
-ឧបករណ៍ជក់គ្រឿងញៀនចំនួន ៣។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីស្រាវជ្រាវ និងបង្រាបបទល្មើស អ.ហ ខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print