សម្តេច ហេង សំរិន អនុញ្ញាតឲ្យលោក ជីកមី ហ្សាង ( HE. Mr. JIGME ZANGPO) ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យលោក ជីកមី ហ្សាងប៉ូ ( HE. Mr. JIGME ZANGPO) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រប៊ូតាន ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។

កម្ពុជា-ប៊ូតាន ពុំទាន់មានទំនាក់ទំនងការទូតជាមួយគ្នា តែប្រទេសទាំងពីរមានការយកចិត្តទុកដាក់ខ្ពស់អំពីកិច្ចសហប្រតិបត្តិការ សភាក្នុងតំបន់អាស៊ី ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសយើងទាំងពីរ កម្ពុជា-ប៊ូតាន បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងក្របខណ្ឌសភាតំបន់ រួមមានសភាតំបន់អាស៊ី (អេភីអេ) និង វេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ការអប់រំ (FASPPED) ជាដើម ។

រយៈពេលប៉ុន្មានថ្ងៃនេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ សភាតំបន់អាស៊ី(APA) ដែលនឹងដាក់ចេញនូវរបៀបវារៈនិងសេចក្តីសម្រេចសំខាន់ៗ ដែលជាឧត្តមប្រយោជន៍របស់ប្រជាជនអាស៊ី សម្រាប់ការអនុម័តនៅមហាសន្និបាត អេភីអេ លើកទី៩ នៅចុងខែវិច្ឆិកា នាទីក្រុងសៀមរាប ។

រដ្ឋសភាកម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋសភាប៊ូតាន និងប្រទេសសមាជិកដទៃៗ ទៀតរបស់អេភីអេ ដើម្បីជម្រុញលើកកម្ពស់ដំណើរ ការប្រព្រឹត្តទៅ នៃកិច្ចសហប្រតិបត្តិការក្នុងភាពជាតំណាងរបស់ប្រជាជននៃគ្រួសារអាស៊ី ៕

...

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print