ខេត្តបាត់ដំបង÷ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបថា កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២៦ ឃេីញការផ្សព្វ ផ្សាយរូបភាពក្នុងបណ្តាញសង្គមដោយមានក្រុមយុវជនកាន់កាំបិតក្នុងដៃហាក់ប៉ងធ្វេីសកម្មភាពហិង្សាណា មួយនៅក្នុងមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ឃេីញរូបភាពនេះលោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបបានចាត់ឱ្យធ្វេីការស្រាវជ្រាវភ្លាមៗចំពោះរូបភាពនិងព័ត៌មានដែលបានផ្សព្វផ្សាយ។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សីបានធ្វេីកិច្ចការនេះ ដោយកោះហៅក្មេងក្នុងរូបភាពព្រមទាំងអ្នកផ្សព្វផ្សាយនិងអ្នកពាក់ព័ន្ធធ្វេីការ សាកសួរ។
ជាលទ្ធផលបានឱ្យដឹងថា នៅថ្ងៃកេីតហេតុទី១១ខែ សីហាឆ្នាំ២០២៦ មានអ្នកជិះម៉ូតូ១គ្រឿងយកដុំថ្មគប់ទៅលេីផ្ទះរបស់ឈ្មោះឈូយ លីវ៉ា ភេទស្រី អាយុ២៥ឆ្នាំរស់នៅភូមិទួលព្រំ២ឃុំកកោះ ស្រុកមោងឫស្សី ខេត្ត បាត់ដំបង តែមិនបណ្តាលឱ្យមានត្រូវមនុស្សនោះទេ។
លុះបន្តិចមកមានក្មេងប្រុសម្នាក់ជិះម៉ូតូមកដល់មុខផ្ទះគាត់ហេីយបន្លឺសម្លេងម៉ូតូខ្លាំងៗ ពេលនោះប្អូនជីដូន មួយគាត់បានយកដុំថ្មគប់ទៅលេីអ្នកជិះម៉ូតូនោះតែគប់មិនត្រូវនោះទេ។
អ្នកជិះម៉ូតូនោះបានជិះចេញពីទីនោះទៅបាត់ ហេីយក៏បបួលបក្សពួកមកវិលដោយមានកាន់កាំបិតមកជាមួយផង ឈប់មុខផ្ទះរួចសួររកអ្នកណាជាអ្នកគប់ខ្លួន ហេីយរឿងនេះក៏កេីតជាជម្លោះដាក់គ្នានៅពេលនោះ រីឯឈ្មោះឈូយ លីវ៉ា ភេទស្រី យកទូរស័ព្ទថតរូបបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយមិនបានរាយការណ៍មកសមត្ថកិច្ចនគរបាលនោះទេ។ ជម្លោះពាក្យសំដីបានបញ្ចប់តែរូបភាពផ្សព្វផ្សាយក្នុងបណ្តាញសង្គមត្រូវបានចែករំលែកបន្តគ្មារហូតមក។
ពេលសមត្ថកិច្ចសាកសួរភាគីទាំងសងខាងអ្នកថតរូបបង្ហោះបាន ទទួលស្គាល់ ថាដោយការយល់ច្រឡំទេីបប្អូនជីដូនមួយគាត់យកដុំថ្មគប់ទៅលេីអ្នកជិះម៉ូតូខណៈអ្នកជិះម៉ូតូបន្លឺសម្លេងម៉ូតូខ្លាំងនៅមុខផ្ទះគាត់ ររីឯខាងអ្នកកាន់កាំបិតថាពួកខ្លួនខឹងនឹងអ្នកយកដុំថ្មគប់មកលេី ទេីបនាំអ្នកគ្នាមករករឿងបែបនេះ។
ជារួមអ្នកទាំងសងខាង មិនបានផ្តល់ព័ត៌មានឬរាយការណ៍មកសមត្ថកិច្ចនគរបាលនោះទេ ក្នុងពេលបញ្ហានេះកេីតឡេីង តែបានព្យាយាមប្រេីប្រាស់កំហឹង ដេីម្បីដោះស្រាយ នៅទីបំផុតសុទ្ធតែបានទទួលស្គាល់នូវកំហុសរៀងៗខ្លួន។
ដោយសារករណីនេះមិនមានភាគីណាមួយទទួលរងនូវព្យសនកម្មដោយអំពេីខាងលេី ភាគីទាំងសងខាងព្រមទទួលយកនូវការអប់រំណែនាំពីសមត្ថកិច្ចនគរបាលដែលថាបេីមានរឿងកេីតឡេីងនៅមូលដ្ឋានត្រូវព្យាយាមស្វែងរកសមត្ថកិច្ចដោះស្រាយបញ្ហាជាជាងប្រេីប្រាស់អំពេីហិ-ង្សាដាក់គ្នាជាមធ្យោបាយដោះស្រាយព្រោះនោះគឺជាសកម្មភាពល្មេីសច្បាប់។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនជ្រាបជាព័ត៌មានសូមអរគុណ៕










