ភ្នំពេញ ៖ 🔥 ម្នាក់ជេរទាហានយកទៅវាស់កម្ពស់ ចំណែកម្នាក់ទៀតដើរទៅដាល់មន្ត្រីពន្ធនាគារសុំចូលនៅតែម្ដង! 😂🤦♂️ ។ នេះជាការបង្ហោះពី លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ។
លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានលើកឡើងថា ៖ កំពុងតែផ្ទុះរឿង «អ្នកស្រីម្ចាស់ហាងទូរស័ព្ទ ជេរប្រមាថកងទ័ព» ត្រូវសមត្ថកិច្ចចុះទៅដឹកយកទៅវាស់កម្ពស់ដល់កន្លែងមិនទាន់បាត់ក្តៅផង… ស្រាប់តែថ្ងៃនេះលេចចេញ «បុរសខ្លាំងខេត្តព្រះវិហារ» ម្នាក់ទៀត ដែលប្រកួតប្រជែងសេវាកម្មចូលគុកបែបលឿនជាងគេក្នុងប្រវត្តិសាស្ត្រ!
ដំណើររឿងសង្ខេបពីពន្ធនាគារខេត្តព្រះវិហារ
• មិនបាច់ឱ្យប៉ូលិសហត់ទៅតាមចាប់ដល់ផ្ទះទេ៖ យុវជនវ័យ ២៦ ឆ្នាំរូបនេះ ដើរទៅដល់មុខទ្វារពន្ធនាគារខេត្តដោយផ្ទាល់!
• សេវាដឹកជញ្ជូនខ្លួនឯង (Self-Delivery): ឃើញលោកមន្ត្រីកំពុងឈរយាមបើកទ្វារ ក៏ចែកជូន មួយដៃចំថ្ពាល់ស្តាំ ផ្ញើជូនជាកាដូស្វាគមន៍ ១ទំហឹង!
• លទ្ធផល Express: មិនបាច់ស៊ើបអង្កេត មិនបាច់រត់ការ… ក្របួចជាប់ភ្លាមៗនៅនឹងកន្លែង ចូលបន្ទប់ម៉ាស៊ីនត្រជាក់ (បន្ទប់សួរចម្លើយ) តាមបំណងប្រាថ្នា!
សន្និដ្ឋាន
អាប្អូនប្រុសនេះធ្លាប់មានប្រវត្តិកាន់ថ្នាំ… ប្រហែលជាតិថ្នាំឡើងកម្រិត VIP ពេក ទើបជ្រើសរើស Check-in ពន្ធនាគារ ដោយដៃឯងបែបនេះ! ៕
ដោយ ៖ សិលា ប្រភព (លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ )










