Update ៖ អ្នកផ្សះផ្សាលើតុអង្គការសហប្រជាជាតិស្តីពីបញ្ហាសមុទ្ររវាងកម្ពុជា និងថៃ។ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS នេះ រួមមានសមាសភាពអ្នកផ្សះផ្សាឯករាជ្យចំនួនប្រាំរូប

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជាបានតែងតាំងឯកអគ្គរដ្ឋទូត Peter Taksøe-Jensen ជនជាតិដាណឺម៉ាក និងសាស្ត្រាចារ្យ Jean-Marc Thouvenin ជនជាតិបារាំង ចំណែកប្រទេសថៃបានតែងតាំងចៅក្រម Rudiger Wolfrum ជនជាតិអាល្លឺម៉ង់ និង Albert Hoffmann ជនជាតិអាហ្វ្រិកខាងត្បូង ជាអ្នកផ្សះផ្សា។

 

អ្នកផ្សះផ្សាទាំងបួនរូបបានតែងតាំង លោកស្រី Katrina Cooper ជនជាតិអូស្ត្រាលី ជាប្រធានគណៈកម្មការផ្សះផ្សា ដោយមានការពិគ្រោះយោបល់ជាមួយគូភាគីទាំងសងខាង។

 

ដំណើររឿង៖ ការដែលនាំឱ្យមានការផ្សះផ្សាដោយបង្ខំនេះ គឺកើតមានក្រោយពេលថៃ លុបចោលអនុស្សារណៈយោគយល់ឆ្នាំ២០០១ ស្តីពីដំណោះស្ថាយលើបញ្ហាសមុទ្រ ជាពិសេសតំបន់ត្រួតស៊ីគ្នា ដែលជាយន្តការទ្វេភាគី។

 

យន្តការផ្សះផ្សានេះ ជាការជជែកលើបញ្ហាដែនសមុទ្ររវាងកម្ពុជា និងថៃ ដែលមិនទាន់បានច្បាស់លាស់រវាងគ្នា។

 

ក្រោយរាជរដ្ឋាភិបាលថៃ របស់លោក អានុទីន លុបអនុស្សារៈនៅថ្ងៃ៥ ខែឧសភា ឆ្នាំ២០២៦ភ្លាម រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជជែកដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បោះជំហានភ្លែតទៅកាន់តុអង្គការសហប្រជាជាតិ ដែលកម្ពុជាចាត់ទុកជាឱកាសមាសសម្រាប់ដោះស្រាយបញ្ហារ៊ាំរ៉ៃមួយនេះ។

 

ក្រោយសម្រេចឡើងទៅយូអិនហើយនោះ កម្ពុជា មិនបង្អង់នីតិវិធីនោះទេ គឺបានជ្រើសរើសអ្នកជំនាញច្បាប់អន្តរជាតិជាតំណាងដើម្បីតតាំង។ ផ្សះផ្សាដោយបង្ខំ មានន័យថា ជាកាតព្វកិច្ច ទោះមិនចង់ក៏ត្រូវតែឡើងដែរ ដូច្នេះភាគីថៃ ទោះមិនរីករាយនឹងយន្តការ UNCLOS នេះ ក៏ត្រូវតែឡើងជ្រុញជាមួយកម្ពុជា។ នេះអាចរាប់ជាដំណើរជោគជ័យមួយកម្រិតរបស់កម្ពុជា ហើយក៏ជាផ្លែផ្កានៃនយោបាយស្ងាត់មិនស្ងៀមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែយើងរង់ចាំលទ្ធផលនៃការផ្សះផ្សា និងស្មារតីអនុវត្ត ជាពិសេសភាគីថៃ។

 

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្រោយការរៀបចំគណៈកម្មការផ្សះផ្សារួចរាល់ដូចខាងលើហើយនោះ ដំណើរការផ្សះផ្សារំពឹងថានឹង បន្តការងារទៅមុខជាមួយនឹងការកោះប្រជុំជាលើកដំបូងស្ដីពីនីតិវិធីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

 

កម្ពុជា ជឿជាក់ថា ដំណើរការផ្សះផ្សានឹងផ្តល់នូវឱកាសសម្រាប់ដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាព្រំដែនសមុទ្រ ក៏ដូចជាឱកាសក្នុងការអភិវឌ្ឍធនធានប្រេង និងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារលើដែនសមុទ្រត្រួតគ្នា។ ការសម្រេចបានវឌ្ឍនភាពលើបញ្ហាទាំងពីរ គឺស្ថិតក្នុងខណៈពេលដ៏សំខាន់សម្រាប់សន្តិសុខថាមពលក្នុងតំបន់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print